វគ្គបណ្តុះបណ្តាលការអនុវត្តការគ្រប់គ្រងល្អលេីដំណាស្រូវ​ ក្រោមការសម្របសម្រួលពីវិទ្យាស្ថានស្រាវជ្រាវ​ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា
ចេញ​ផ្សាយ ២៦ មិថុនា ២០២៣
77

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី​២២​ ខែមិថុនា​ ឆ្នាំ​២០២៣
លោក​ ហេង​ ពិសិដ្ឋ​ ប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ខេត្ត​ត្បូង​ឃ្មុំ​ បានដឹកនាំសហការីចុះ​ ចូលរួមបេីកវគ្គបណ្តុះបណ្តាលការអនុវត្តការគ្រប់គ្រងល្អលេីដំណាស្រូវ​ ក្រោមការសម្របសម្រួលបណញតុះបណ្តាលពីវិទ្យាស្ថានស្រាវជ្រាវ​ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា​ នៅសហគមន៍កសិកម្មសាមគ្គីឃុំមៀន​ ឃុំមៀន​ ស្រុក​អូររាំងឪ​ ក្នុងគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាននៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ 
ក្នុងឱកាសនោះលោកប្រធាន​មន្ទីរ​ បានមានមតិផ្តាំផ្ញេីដល់សិក្ខាកាមដូចតទៅ ៖
-សូម​សិក្ខាកាម​ទាំងអស់យកចិត្តទុកដាក់និងតាំងសំណួរទៅគ្រូឧទ្ទេសឲ្យបានផុសផុល
-សូម​សិក្ខាកាម​ផ្លាស់ប្តូរទម្លាប់ក្នុងការដាំដុះស្រូវមកដាំដុះតាមបច្ចេកទេស
ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ​ និងកាត់បន្ថយការចំណាយលេីផលតកម្ម
-តាមរយៈគម្រោងខ្សែច្រវាក់ផលិតកម្មដោយភារតៈបរិស្ថាន​ សហគមន៍ទទួលបានឃ្លាំងស្រូវចំណី​ សូម​សហគមន៍​ មេភូមិ​ មេឃុំ​ ជួយពិនិត្យមេីលពីបច្ចេកទេសក្នុងការសាងសង់និងត្រូវមានស្រូវស្តុកក្នុងឃ្លាំងបន្ទាប់ពីសាងសង់រួច។

ចំនួនអ្នកចូលទស្សនា
Flag Counter