សហគមន៍ដាំដុះស្រូវប្រើពូជសុទ្ធនិងផ្សារភ្ជាប់ទៅកាន់​ទីផ្សារ
ចេញ​ផ្សាយ ២៣ មិថុនា ២០២៣
80

នាព្រឹកថ្ងៃព្រហស្បតី៍ ទី​២២​ ខែមិថុនា​ ឆ្នាំ​២០២៣ដដែល លោក​ ហេង​ ពិសិដ្ឋ​ ប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ខេត្ត​ត្បូង​ឃ្មុំ​ បានដឹកនាំសហការី
បានចុះជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មសាមគ្គីមានជ័យ​និងសហគមន៍កសិកម្មសាមគ្គីអូឡោក​ ឃុំចក​ ស្រុក​អូររាំងឪ ដើម្បីជំរុញសហគមន៍ដាំដុះស្រូវប្រើពូជសុទ្ធនិងផ្សារភ្ជាប់ទៅកាន់​ទីផ្សារ(រោងម៉ាស៊ីនកិនស្រូវ)។
 ក្នុងឱកាសនោះលោកប្រធានមន្ទីរបានមានអនុសាសន៍ដល់សហគមន៍កសិកម្មតទៅ ៖
-សហគមន៍កសិកម្ម ត្រូវចងក្រងប្រមូលផ្តុំសមាជិក សហគមន៍បង្កេីតមុខរបររកស៊ី
-សហគមន៍កសិកម្ម ត្រូវចេះប្រេីប្រាស់ពូជស្រូវសុទ្ធដូចគ្នា ដេីម្បីងាយស្រួលក្នុងការលក់និងបានតម្លៃខ្ពស់
-សហគមន៍កសិកម្ម ត្រូវរៀបចំឈ្មោះសមាជិកដែលចូលរួមចង់ក្រងក្រុមផលិតស្រូវ​ ដេីម្បីឈានទៅដល់ការចុះកិច្ចសន្យាទិញលក់ ស្រូវជាមួយរោងម៉ាស៊ីនកិនស្រូវ​។

ចំនួនអ្នកចូលទស្សនា
Flag Counter