ការចុះបញ្ជីចម្ការនិងការបង្កើតស្តង់ដារឲ្យកសិផល នឹងបង្កើនតម្លៃដល់កសិផលនៅលើទីផ្សារ
ចេញ​ផ្សាយ ០៨ មិថុនា ២០២៣
79

នាព្រឹកថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣ដដែល
បន្ទាប់ពីចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ឃ្លាំងគម្រោងខ.ផ.ភ លោក ប្រធានមន្ទីរ និងសហការី បានឆ្លៀតពេលចុះពិនិត្យមើលចម្ការធុរ៉េន លោក តេង សុខៃ សមាជិកសហគមន៍កសិកម្មដំណាំម្រេចដារមេមត់ ដែលកំពុងដាំដុះដំណាំទុរេនលើផ្ទៃដី ៥ហិចតា ស្មើនឹង ៦០០ដើម ស្ថិតនៅភូមិស្ពាន ឃុំដារ ស្រុកមេមត់ ទំនាក់ទំនងលេខទូរស័ព្ទ ០៩៧ ៦៣១ ៦៦៦៦។ 
នៅក្នុងចម្ការធុរ៉េននេះ សង្កេតឃើញថា ម្ចាស់ចម្ការបានរៀបចំចម្ការធូរ៉េនប្រកបដោយសោភ័ណ្ឌភាពនិងស្របតាមលក្ខខណ្ឌបច្ចេកទេស។ ដូចនេះ លោកប្រធានមន្ទីរ បានណែនាំដល់ម្ចាស់ចម្ការ គួរស្នើសុំមកជំនាញក្នុងការចុះបញ្ជីចម្ការទុរេននិងប្រតិបត្តិគោលការណ៍ "ការអនុវត្តកសិកម្មល្អ(GAP) " ដើម្បីទទួលឱកាសទីផ្សារនិងតម្លៃកាន់តែប្រសើរ។

ចំនួនអ្នកចូលទស្សនា
Flag Counter