ទុរេន មង្ឃុត សាវម៉ាវ រសជាតិតំបន់ដីក្រហមខេត្តត្បូងឃ្មុំ
ចេញ​ផ្សាយ ៣១ ឧសភា ២០២៣
80

ទុរេន មង្ឃុត សាវម៉ាវ រសជាតិតំបន់ដីក្រហមខេត្តត្បូងឃ្មុំ  
ខេត្តត្បូងឃ្មុំ សណ្ឋានដីមានអំណោយផលយ៉ាងល្អ ប្រសើរសម្រាប់ដំណាំឈើហូបផ្លែ មានដូចជា ទុរេន ប្រជាពលរដ្ឋដាំលើផ្ទៃដី ៦៣០ហិកតា ដែលអាចប្រមូលផលលើផ្ទៃដី ២៧៥ហិកតា។ មង្ឃុត ដាំលើផ្ទៃដី ១៨០ហិកតា ដែលអាចប្រមូលផលលើផ្ទៃដី ១២៥ហិកតា និង សាវម៉ាវ ដាំលើផ្ទៃដី ៣០០ហិកតា ដែលអាចប្រមូលផលលើផ្ទៃដី ១៨០ហិកតា។ ដំណាំផ្លែឈើទាំង៣ប្រភេទនេះ មានដាំច្រើនជាងគេនៅស្រុកមេមត់ បន្ទាបើមកស្រុកស្រុកពញាក្រែក តំបែរ ត្បូងឃ្មុំ និងងស្រុកអូររាំងឪ។
ជាទូទៅ ដំណាំទុរេន មង្ឃុត សាវម៉ាវ ប្រជាពលរដ្ឋដាំចម្រុះគ្នាក្នុងចម្ការតែមួយ។ ដូច្នេះ មកដល់ចម្ការ នឹងបានឃើញ ញាំភ្លក់រសជាតិផ្លែឈើនេះក្នុងពេលតែមួយតែម្តង។

ចំនួនអ្នកចូលទស្សនា
Flag Counter