លោក សន មិនា ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម និងលោក ង៉ែត សំបឿន អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងជាមន្ត្រី គម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទត្បូងឃ្មុំ បានទៅពិនិត្យ ជ្រើសរើស និងដឹកជញ្ជូនពូជដំឡូងមី Rayong9 ពីស្ថាននីយ៍ផលិតពូជដំណាំឧស្សាកម្មចំការលើ នៅស្រុកចំការលើ ខេត្តកំពង់ចាម ទៅប្រគល់ជូនកសិករអនុវត្តបង្ហាញផលិតកម្មពូជដំឡូងមី ចំនួន ១បង្ហាញ នៅភូមិស្ពាន ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងបានណែនាំកសិករពីបច្ចេកទេសកាត់ដើមពូជ បច្ចេកទេសដាំដុះ និងគ្រប់គ្រងស្មៅចង្រៃមុនពេលដាំដុះ ដោយមានកសិករចូលរួម ៧នាក់ ស្រី០២នាក់
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម