គម្រោងខ្សែច្រវាក់តម្លៃដោយ ភាតរបរិស្ថាន វឌ្ឍនភាពការសាងសង់ឃ្លាំងស្តុក ស្រូវ
ចេញ​ផ្សាយ ២៩ ឧសភា ២០២៣
100

ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៣ ក្នុងនាមប្រធានអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្តនៃគម្រោងខ្សែច្រវាក់តម្លៃដោយ ភាតរបរិស្ថាននៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខ្ញុំ បានដឹកនាំសហការី ចុះពិនិត្យវឌ្ឍនភាពការសាងសង់ឃ្លាំងស្តុក ស្រូវចំណីចំនួន ៣ទីតាំង នៅមូលដ្ឋានក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលគាំទ្រដោយរាជរដ្ឋាភិបាល តាមរយៈគម្រោងរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នេះ ឆ្លុះបញ្ជាក់ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ តែងយកចិត្តទុកដាក់ចំពោះកសិករ ដែលតែងធ្វើការគាំទ្រទាំងបច្ចេកទេស ព្រមទាំង ហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា ធ្វើយ៉ាងណា ដើម្បីឱ្យប្រជាកសិករកាត់បន្ថយចំណាយ ទទួលបានផលចំណេញកាន់តែច្រើនពី ការងារបង្កបង្កើនផលរបស់ពួកគាត់។
តាមការចុះពិនិត្យជាក់ស្តែងតាមទីតាំងនីមួយៗ ឃ្លាំងស្រូវចំណីក្នុងសហគមន៍កសិកម្មសមាគ្គីមានជ័យ សម្រេចបានប្រមាណ ៨០% ចំណែកឃ្លាំងស្រូវចំណីសហគមន៍កសិកម្មអូររាំងឪមានជ័យ និងសហគមន៍កសិកម្មសាមគ្គីឃុំមៀន ទើបចាប់ផ្តើមជីករណ្តៅសរសរគ្រឹះតែប៉ុណ្ណោះ។ ជា ការផ្តាំផ្ញើ ខ្ញុំបានសំណូមពរដល់តំណាងក្រុមហ៊ុនសាងសង់បន្តអនុវត្តឲ្យបានល្អតាមគំរូប្លង់ ដែលមាន ហើយសម្រាប់សហគមន៍កសិកម្ម ត្រូវមន្តកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋានជួយសម្របសម្រួលឲ្យដំណើរការសាងសង់នេះឲ្យប្រព្រឹត្តទៅដោយរលូន។ ទាំងតំណាងក្រុមហ៊ុននិងសហគមន៍កសិកម្ម ត្រូវពិនិត្យនិងផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ដើម្បីឲ្យអគារឃ្លាំងមានគុណភាពនិងសោភ័ណ្ឌភាព។ 
ឆ្លៀតក្នុងឱកាសនោះផងដែរ ដើម្បីបង្កើនសោភ័ណភាពទីតាំងឃ្លាំងស្តុកស្រូវចំណីនីមួយៗ ខ្ញុំបានផ្តល់ការណែនាំដល់ថ្នាក់ដឹកនាំ សហគមន៍កសិកម្ម ឱ្យធ្វើការដាំដើមឈើលម្អជុំវិញអាគារឃ្លាំងរួមមាន ដើមក្ងោកនៅខាងមុខឃ្លាំង និងដើមស្តៅ នៅផ្នែកចំហៀង សងខាងនិងផ្នែកខាងក្រោយនៃអាគារឃ្លាំង។
សូមជម្រាបជូនថាតាមរយៈគម្រោងខ្សែច្រវាក់តម្លៃដោយភាតរបរិស្ថាននេះ ក្រៅពីបណ្តុះបណ្តាលបច្ចេកទេសផលិតកម្មស្រូវ ដំឡូងមី ពោតក្រហម និងស្វាយកែវរមៀត គម្រោងបានផ្សារភ្ជាប់ផលិតកម្មជាមួយទីផ្សារតាមរយៈកសាងបណ្តាញផ្លូវជាប្រភេទ ក្រាលកៅស៊ូពីទីតាំងឃ្លាំងទៅកាន់ទីតាំងផលិតនិងផ្លូវធំទៅកាន់ទីផ្សារនិងការរៀបចំប្រព័ន្ធស្រោចស្រព ដើម្បីធានាទឹកសម្រាប់ ស្រោចស្រពពេញលេញ។ សម្រាប់ឆ្នាំ២០២៣ ស្រុកអូររាំងឪ នឹងទទួលបានឃ្លាំងស្រូវចំណីចំនួន ៣ខ្នង ដែលមានចំណុះ ១០០តោន/ខ្នង។

ចំនួនអ្នកចូលទស្សនា
Flag Counter