ការផ្តល់ទំនុកចិត្តគ្នារវាងសហគមន៍ផលិតនិងទីផ្សារ ជាគន្លឹះនាំទៅរកភាពជោគជ័យនៃផលិតកម្មកសិកម្មតាមកិច្ចសន្យា
ចេញ​ផ្សាយ ១៦ មីនា ២០២៣
94

ព្រឹកថ្ងៃពុធ ៩រោច ខែផល្គុន ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ លោកប្រធានមន្ទីរ បានជួបសំណេះសំណាលនិងតម្រង់ទិសអនុវត្តការងារសហគមន៍កសិកម្ម ក្នុងអង្គមហាសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ របស់សហគមន៍កសិកម្មម្រេចសរីរាង្គត្រមូងមេមត់ នៅភូមិជាំទ្រៀក ឃុំត្រមូង ស្រុកមេមត់ ដែលមានថ្នាក់ដឹកនាំ សមាជិក សមាជិកាចូលរួម ៥៧ នាក់ ក្នុងនោះស្រី ២១នាក់ និងភ្ញៀវកិត្តិយសរួមមានរដ្ឋបាលស្រុកមេមត់ ឃុំត្រមូង អង្គការCIRD តំណាងក្រុមហ៊ុនឯកជនទិញម្រេចរួមមានក្រុមហ៊ុន Sela Pepper ក្រុមហ៊ុន Fuchs, និងក្រុមហ៊ុន Olam ផងដែរ។
សូមជម្រាបជូនថា បច្ចុប្បន្នសហគមន៍កសិកម្មជាតួអង្គមួយយ៉ាងសម្ខាន់ ក្នុងការចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការពង្រីកទំហំផលិតកម្មកសិកម្ម ដើម្បីផ្សារភ្ជាប់ទៅកាន់ទីផ្សារ។ សហគមន៍កសិកម្មពពេលមានជ័យត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៦ ក្រោយការសម្របសម្រួលរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដែលមកដល់ពេលនេះមានសមាជិកសរុបចំនួន ១២៨ នាក់ ក្នុងស្រី ១៧នាក់ ជាវភាគហ៊ុន ១៤៦ហ៊ុន ដែល១ហ៊ុនមានតម្លៃ ១០០,០០០រៀល និងមានតម្លៃហ៊ុន សរុបចំនួន ១៤,៦០០, ០០០រៀល ព្រមទាំងសហគមន៍សរុបទុនចំនួន ១០០,១១០,២០០រៀល។

ចំនួនអ្នកចូលទស្សនា
Flag Counter