ព្រឹកថ្ងៃចន្ទ ៧រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស .២៥៦៦ ត្រូវថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានអញ្ជើញជួបសំណេះសំណាល តម្រង់ទិសអនុវត្តក្នុងអង្គមហាសន្និបាតប្រចាំឆ្នាំ២០២២ របស់សហគមន៍កសិកម្មពពេលមានជ័យ នៅភូមិទួលចាន់ ឃុំពពេល ស្រុកពញាក្រែក ដែលមានថ្នាក់ដឹកនាំ សមាជិក សមាជិកាចូលរួម៣៧ នាក់ ក្នុងនោះស្រី ២០នាក់។
សូមជម្រាបជូនថា បច្ចុប្បន្នសហគមន៍កសិកម្មជាតួអង្គមួយយ៉ាងសម្ខាន់ ក្នុងការចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការពង្រីកទំហំផលិតកម្មកសិកម្ម ដើម្បីផ្សារភ្ជាប់ទៅកាន់ទីផ្សារ។ សហគមន៍កសិកម្មពពេលមានជ័យត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៥ ក្រោយការសម្របសម្រួលរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដែលមកដល់ពេលនេះមានសមាជិកសរុបចំនួន ៤០ នាក់ ក្នុងស្រី ២២នាក់ ជាវភាគហ៊ុន ៤៥០ហ៊ុន ដែល១ហ៊ុនមានតម្លៃ ៥០ ០០០រៀល និងមានតម្លៃហ៊ុន សរុបចំនួន ២២,៥០០, ០០០រៀល ព្រមទាំងសហគមន៍សរុបទុនចំនួន ៤៤,៤៩៧,៩០០រៀល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម