ព្រឹកថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣
កម្មវិធីទី១.លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងជាប្រធានអង្គភាពអនុវត្តគម្រោងខេត្ត PPIU-TBK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC សហការី មន្ត្រីមន្ទីរធនធានទឹក និងឧតុនិយមខេត្ត អាជ្ញាធរមូលដ្ឋាន ប្រធាន និង សមាជិកសហគមន៍កសិកម្មកសិករតំបែរ បានអមដំណើរឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យស្ថានភាពអាងទឹកជាំតាហឹង នៅឃុំទឹកជ្រៅ ស្រុកតំបែរ ដើម្បសិក្សាសក្តានុពលទឹកសម្រាប់ស្រោចស្រពដំណាំស្រូវរបស់ប្រជាកសិករ នៅក្នុងឃុំទឹកជ្រៅនិងឃុំចុងជាច និងចុះពិនិត្យស្រែផលិតកម្មពូជស្រូវសែនក្រអូប០១ របស់សមាជិកសហគមន៍កសិករតំបែរ។ ឯកឧត្តម បានផ្តល់ការតម្រង់ទិសដូចតទៅ ៖
-កសិករ ត្រូវយកចិត្តទុកដាក់ក្នុងការងារផលិតកម្មពូជស្រូវ(ការរៀបចំភ្លឺស្រែ ការសម្អាតស្មៅ និងការគ្រប់គ្រងទឹក និងការប្រើប្រាស់ទឹក និងការកាត់ពូជលាយ)
-អនុវត្តបច្ចេកទេសការប្រើប្រាស់ជីនិងការទិញប្រភេទដែលមានគុណភាព។ កម្មវិធីទី២.លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ សហការី ប្រធាន និង សមាជិកសហគមន៍កសិកម្មតំបែរមានជ័យ បានអមដំណើរឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះក្តាប់ពីផលិតកម្មពូជស្រូវ ស្ថានភាពឃ្លាំងស្តុក និងឡសម្ងួតស្រូវរបស់សហគមន៍កសិកម្មតំបែរមានជ័យ នៅឃុំទឹកជ្រៅ ស្រុកតំបែរ។ តាមការរៀបរាប់របស់លោក ស្រ៊ាន ប្រុស ប្រធានសហគមន៍កសិកម្ម បានឲ្យដឹងថានៅរដូវវស្សាឆ្នាំ២០២២ សហគមន៍ បានផលិតពូជស្រូវបាន ៤៣តោន មានពូជស្រូវរាំងជ័យ ៣៦តោន ខា៤ ចំនួន ៤តោន ខា៨ ចំនួន ២តោន ខា៦ ចំនួន ១តោន។ បច្ចុប្បន្នពូជស្រូវក្នុងឃ្លាំងស្តុកចំនួន ២៥តោន រួមមានពូជរាំងជ័យចំនួន ២០តោន ពូជខា៤ ចំនួន ៣តោន ពូជខា៦ ចំនួន ១តោន ពូជខា៦ ចំនួន ១តោន។ ពូជស្រូវទាំងនោះ បានបកសម្អាតនិងវេចខ្ចប់រួចរាល់ ហើយលក់ទៅកាន់ដេប៉ូ នៅក្នុងខេត្តត្បូងឃ្មុំនិងខេត្តកំពង់ចាម។ នៅឆ្នាំ២០២៣នេះ សហគមន៍មានកសិករផលិតពូជស្រូវ ៦០គ្រួសារ លើផ្ទៃដី ៦៤ហិកតា។ លោកប្រធានសហគមន៍ បានលើកឡើងពីបញ្ហាក្នុងការផលិតពូជស្រូវ ដូចជាធាតុចូលកសិកម្ម(ជីថ្នាំកសិកម្ម) កម្លាំងពលកម្ម អុស ប្រេង ឡើងថ្លៃ ខ្វះខាតសម្ភារៈដឹកជញ្ជូន និងបានសំណូមពរ សុំមធ្យោបាយសម្រាប់ដឹកជញ្ជូន។ ក្នុងឱកាសនោះ ឯកឧត្តម បានផ្តល់ប្រសាសន៍តម្រង់ទិសថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញការងារផលិតគ្រាប់ពូជស្រូវនិងដោយផកតោតលើពូជស្រូវ ផ្ការំដួល សែនក្រអូប០១ និងOM5451 សម្រាប់គោលដៅនាំចេញ។