ព្រឹកអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ លោកប្រធានមន្ទីរ បានចូលរួមសង្កេតការណ៍ក្នុងមហាសន្និបាតប្រចាំឆ្នាំ២០២២ របស់សហគមន៍កសិកម្មបៃតងគោកស្រុក នៅភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ហើយមានកិត្តិយសបានការអនុញ្ញាតពីអង្គមហាសន្និបាតមានមតិចំណាប់អារម្មណ៍និងផ្តាំងផ្ញើមួយចំនួន។
អ្វីដែលជាការចាប់អារម្មណ៍ក្នុងរបាយការណ៍របស់ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍ ចំនួនសមាជិកនៅតិច ហើយការជាវភាគហ៊ុនក៏តិច ដែលធ្វើឲ្យសហគមន៍ខ្វះទុនក្នុងការរៀបចំខ្សែច្រវាក់ផលិតកម្ម។ សាមគ្គីភាព ឯកភាពល្អប្រសើរ តែការដាំដុះនៅមិនទាន់មានផែនការច្បាស់លាស់ កសិផលលក់ចេញមិនទាន់វេចខ្ចប់ត្រឹមត្រូវ និងមានដៃគូពាណិជ្ជកម្មមិនទាន់លាក់នៅឡើយ។ ដូច្នេះ ការបង្កើនភាគហ៊ុននិងការៀបចំឲ្យមានផែនការេដាំដុះត្រឹមត្រូវ នឹងជំរុញសហគមន៍ក្លាយជាអង្គធុរកិច្ចកសិកម្មរឹងមាំនិងប្រកបដោយនិរន្តរភាព បង្កើនចំណូលពីផលិតកម្មកាន់តែខ្ពស់។