ចុះផ្សព្វផ្សាយអំពីករណីជំងឺផ្ដាសាយបក្សីដល់ក្រមប្រឹក្សាឃុំ មេភូមិនៅឃុំមៀននិងឃុំអំពិលតាពក
ចេញ​ផ្សាយ ២៤ កុម្ភៈ ២០២៣
100

នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣
ដោយមានការចង្អុលបង្ហាញពីឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បន្ទាប់ពីទទួលបានព័ត៌មានករណីកុមារីស្លាប់ ដោយសារជំងឺផ្តាសាយបក្សី H5N1  លោកប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តត្បូងឃ្មុំ បានដឹកនាំសហការីចុះផ្សព្វផ្សាយអំពីករណីជំងឺផ្ដាសាយបក្សីដល់ក្រមប្រឹក្សាឃុំ មេភូមិនៅឃុំមៀននិងឃុំអំពិលតាពក ដែលមានព្រំប្រទល់ជាប់នឹងស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ដែលមាន បញ្ហាកុមារីម្នាក់ស្លាប់ដោយឆ្លងជំងឺផ្ដាសាយបក្សីH5N1។ 
*លទ្ធផល
- ផ្សព្វផ្សាយនៅសាលាឃុំមៀនមានមេឃុំមានអ្នកចូលរួមសរុបចំនួន ២១នាក់
- ផ្សព្វផ្សាយនៅសាលាឃុំអំពិលតាពក មានមានអ្នកចូលរួមសរុបចំនួន ១៦នាក់។
- បានចែកខិតប័ណ្ណជំងឺផ្តាសាយបក្សី ដល់អ្នកចូលរួមទាំងអស់។
ដោយបង្ហាញពីរោគសញ្ញាដែលត្រូវគាត់សម្គាល់ ដូចជា ៖
១-សញ្ញាណនៃជំងឺផ្តាសាយបក្សី
- មានការកើនឡើងនៃអត្រាឈឺនិងស្លាប់ពពួកបក្សីខ្ពស់
- សត្វមានអាការៈក្អក ហៀរសំបោរ ពិបាកដកដង្ហើម ហៀរទឹកភ្នែក ជួនកាលហូរឈាមតាមច្រមុះ
- សត្វបក្សីហើមក្បាល ត្របកភ្នែក សិរ ណង់ និងជើង
- សិរ ណង់ ជើងបក្សី ប្រែទៅជាពណ៌ស្វាយ។
២-វិធានការការពារ
- ហាមប៉ះពាល់បក្សីឈឺ ឬ ស្លាប់
- ហាមបរិភោគបក្សីឈឺ ឬ ស្លាប់
-ហាមវះកាត់សាកសពបក្សី
-ហាមប្រជាពលរដ្ឋទិញបក្សីពីតំបន់ដែលមានផ្ទុះជំងឺ
-បើសិនប៉ះពាល់បក្សីឈឺឬស្លាប់ត្រូវលាងដៃនិងសាប៊ូ
-បើមានបក្សីឈឺ ឬ ស្លាប់ ត្រូវរាយការណ៍មកអាជ្ញាធរឃុំ ស្រុក រួចរាយការណ៍ជាបន្ទាន់មកមន្ត្រីសុខាភិបាល ឬ មន្ត្រីពេទ្យសត្វ។
+ជំងឺផ្តាសាយបក្សី មានការឆ្លងពីសត្វទៅសត្វ និង ពីសត្វមកមនុស្ស។
ទន្ទឹមនឹងការប្រជុំផ្សព្វផ្សាយ ការិយាល័យ បានរៀបចំទីតាំងប្រចាំការសម្រាប់ត្រួតពិនិត្យនិងបាញ់ថ្នាំសម្លាប់មេរោគរាល់ការដឹងជញ្ជូនសត្វមាន់ ទា និងស៊ុត ចំនួន ៣កន្លែង ។ 
+ ទីតាំងទី១: នៅផ្លូវជាតិលេខ១១ ឃុំអំពិលតាពក
+ ទីតាំង២ : ភូមិថ្មប្រជុំ ឃុំមៀន 
+ ទីតាំង៣ : ភូមិបឹងកណ្ដាល ឃុំមៀន។

 

ចំនួនអ្នកចូលទស្សនា
Flag Counter