នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ
ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំនិងលោក ជំទាវ កម្មវិធីចាប់ត្រីតាមបែបប្រពៃណីដោយប្រើឧបករណ៍បុរាណស្ថិតនៅបឹងត្រពាំងក្រម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានប្រព្រឹត្តិទៅយ៉ាងអធិកអធម ដោយមានបងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទ៏ខ្ទង់ម៉ឺននាក់មកចូលរួមយ៉ាងសប្បាយរីករាយនិងស្និទ្ធស្នាល។
ដើម្បីបន្តបរិយាកាសសប្បាយរីករាយជូនបងប្អូនមកពីគ្រប់ទិសទី ឯកឧត្តមអភិបាលខេត្ត បានជូនដល់ក្រុមតន្ត្រីប្រគុំកំដររហូតទល់យប់ ដោយមានការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់យ៉ាងល្អពីអាជ្ញាធរមានសមត្ថកិច្ចនិងកងកម្លាំង។ ជាងនេះសំណូមពរដល់បងប្អូន ក្មួយៗលេងសប្បាយដោយមានការយោគយល់គ្នា បង្កតែបរិយាកាសសប្បាយ សប្បាយ។