នៅរសៀលថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំប្រតិភូថ្នាក់ដឹកនាំអង្គភាពជំនាញ អញ្ជើញបន្តចុះពិនិត្យនិងសិក្សាពីការស្រាវជ្រាវពិសោធន៍ដំណាំកៅស៊ូ នៅវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា មានទីតាំងនៅឃុំជុប ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលមានភារកិច្ចសិក្សាស្រាវជ្រាវ ជ្រើសរើសពូជកៅស៊ូដែលមានលក្ខណៈសមស្របសម្រាប់ការដាំដុះនៅកម្ពុជា ដែលផ្តល់គុណប្រយោជន៍ទាំងសេដ្ឋកិច្ច បរិស្ថាន និងសង្គម សិក្សាពីជំងឺកៅស៊ូនិងការទប់ស្កាត់ ព្យាបាល។ វិទ្យាស្ថាន ក៏មានសមត្ថភាពផងដែរ ក្នុងការវិភាគអំពីសមត្ថភាពផលិតជ័រ គុណភាពជ័រ និងការតម្រង់ទិសកែលម្អសុខភាពកៅស៊ូ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម