ដាំមានផែនការ រក្សាបានចំណូលថេរនិងជុញលើទីផ្សារ
លើផ្ទៃដីកន្លះហិកតា កសិករ ទូច ឌីណា ទូរសព្ទលេខ ០៩៧ ៩២៦៩១០៩ នៅភូមិជ្រួយ សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ អាចរកចំណូលបានពីការដាំត្រកួនបានពី ៣ពាន់ទៅប្រាំពាន់ដុល្លាក្នុងមួយឆ្នាំ។
លោក ទូច ឌីណា រៀបរាប់ថា គាត់មានតែពីរនាក់ប្តីប្រពន្ធ ដូច្នេះមិនអាចធ្វើពេលតែមួយលើផ្ទៃដីកន្លះហិកតានេះបានទេ គឺដាំដោយធ្វើយ៉ាងណា អាចកាត់លក់បានរៀងរាល់ថ្ងៃ ដែលអាចលក់បានពី៥០គីឡូក្រាមរហូតដល់២០០គីឡូក្រាមក្នុងមួយថ្ងៃទៅ ដែលភាគច្រើនលក់ឲ្យម៉ូយយកទៅរតនគីរី មណ្ឌលគីរីនិងបន្តិចបន្តួចលក់នៅផ្សារសួង ក្នុងតម្លៃប្រែប្រួលពី១ ០០០រៀលទៅ១ ៥០០រៀលក្នុងមួយគីឡូក្រាម។ គាត់មិនចង់ជួលកម្លាំងពីក្រៅនោះទេ ដែលត្រូវចំណាយច្រើន។ លើផ្ទៃដីប៉ុណ្ណេះ ពីរនាក់ល្មម។
នេះជាគិតត្រូវរបស់កសិករ ដែលត្រូវរកវិធីកាត់បន្ថយចំណាយលើផ្លៃដើមផលិតកម្ម មិនខ្ជះខ្ជាយពេលវេលា និងមិនបារម្មណ៍ទិផ្សារ។
គាត់បន្តទៀតថា នៅក្នុងភូមិរបស់គាត់មានកសិករប្រមាណ ២០គ្រួសារ បានប្រកបរបរដាំត្រកួននេះលើផ្ទៃដីប្រមាណ ១០ហិកតា ដែលដីដាំរៀបចំជាស្រែត្រកួនតែម្តង។ ដូច្នេះនៅភូមិនេះ មានត្រកួនពេញមួយឆ្នាំតែម្តង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម