កិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការងារកំណត់តម្រុយបោះបង្គោលព្រំដីប្រគល់ឲ្យក្រុមហ៊ុនវិនិយោគសម្បទានដីសេដ្ឋកិច្ច​នៃក្រុមហ៊ុ NNSN
ចេញ​ផ្សាយ ១៨ មករា ២០២៣
79

រសៀលថ្ងៃអង្គារ ​ទី១៧​ ខែមករា​ ឆ្នាំ​២០២២
លោក​ ហេង​ ពិសិដ្ឋ​ ប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ខេត្ត​ត្បូង​ឃ្មុំ​ បានដឹកនាំសហការី អមដំណើរឯកឧត្តម​ ចេង​ ប៊ុណ្ណារ៉ា​ អភិបាល​រងនៃគណៈអភិបាលខេត្ត​ត្បូងឃ្មុំ​
ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការងារកំណត់តម្រុយបោះបង្គោលព្រំដីប្រគល់ឲ្យក្រុមហ៊ុនវិនិយោគសម្បទានដីសេដ្ឋកិច្ច​នៃក្រុមហ៊ុ NNSN និងលេីកទិសដៅកសាងបង្គោលរឹងមាំរវាងដីត្រូវបន្តវិនិយោគ ដីដែលបានកាត់ទុកប្រគល់ឲ្យរដ្ឋបាលខេត្តគ្រប់គ្រងនិងព្រំជាប់ជាមយយដីប្រជាពលរដ្ឋនៅឃុំទន្លូង​ ស្រុក​មេមត់​ ខេត្តត្បូង​ឃ្មុំ​ ដោយមានការអញ្ជេីញចូលរួមពីលោក លោកស្រី នាយករងរដ្ឋបាលខេត្ត​ តំណាងរដ្ឋបាលស្រុកមេមត់ លោកឧកញ៉ានាយកក្រុមហ៊ុន​ អស់លោក​ ជាមន្ត្រីជំនាញពាក់ព័ន្ធសរុប ១៤​នាក់ ដោយផ្អែកទៅលេីលិខិតលេខ ៤៧០សជណ​ ចុះថ្ងៃទី១៧​ ខែមិថុនា​ ឆ្នាំ​២០២២​ របស់ទីស្តីការគណ:រដ្ឋមន្រ្តី។

ចំនួនអ្នកចូលទស្សនា
Flag Counter