មានឃ្លាំង មានផ្លូវហើយ ត្រូវខិតខំបង្កើនការផលិត
ព្រឹកថ្ងៃអង្គារ ១១រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ដដែល លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងជាប្រធានអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត បានចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃការអនុវត្តគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC) ដែលបានសាងសង់ឃ្លាំងស្ដុកកសិផលជូនសហគមន៍កសិកម្មម្រេចដារ មេមត់ ដែលមានសមត្ថភាពស្តុកកសិផល ២០០តោន ស្ថិតនៅភូមិស្ពាន ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
លោកប្រធានសហគមន៍កសិកម្ម បានរៀបរាប់ថា សហគមន៍កសិកម្ម មានចិត្តសប្បាយជាពន់ពេក ដែលទទួលបានឃ្លាំងស្តុកកសិផល ដែលអាចស្តុកបានបរិមាណចំនួន ២០០តោន និងទទួលបានផ្លូវចំនួន ១ខ្សែ ដែលមានប្រវែង ៦ ៧០០ម៉ែត្រ ពីរាជរដ្ឋាភិបាល តានមរយៈក្រសួងកសិកម្ម រុកក្ខាប្រមាញ់ និងនេសាទ សម្រាប់ស្តុកនិងដឹកកសិផលចេញពីចម្ការ ព្រមទាំងបង្កលក្ខណៈងាយស្រួលសម្រាប់អ្នកស្រុកធ្វើដំណើរផងដែរ។
ក្នុងឱកាសនោះផងដែរ លោកប្រធានមន្ទីរ បានធ្វើការណែនាំតម្រង់ទិសដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍មួយចំនួនដូចជា ៖
-សហគមន៍កសិកម្ម ត្រូវពិនិត្យនិងរាយការណ៍ពីវឌ្ឍនភាពនៃ ការសាងសង់ឃ្លាំងឲ្យបានជាប្រចាំ
-ត្រូវចេះសហការសាមគ្គីគ្នា ខិតខំបង្កើនការផលិតឲ្យបានច្រើន យើងមានឃ្លាំង មានផ្លូវហើយ
-ពង្រឹងសមត្ថភាពរចនាសម្ព័ន្ធសហគមន៍បន្ថែម
-ពេលជួបបញ្ហា មិនប្រក្រតីពីការេងារកសិកម្ម ត្រូវទាក់ទងមកមន្រ្តីជំនាញ ឬ មកមន្ទីរ
-សហគមន៍កសិកម្ម ត្រូវជួយសម្របសម្រួល ជាមួយក្រុមការងារម៉ៅការសាងសង់ឲ្យបានល្អប្រសើរ ដើម្បីជំរុញការសាងសង់ឲ្យឆាប់ហើយ។