ព្រឹកថ្ងៃអង្គារ១១រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ខែ មករា ឆ្នាំ២០២៣ នេះ លោកប្រធានមន្ទីរបានបន្តចុះពិនិត្យដំណើរការសាងសង់ឃ្លាំងស្រូវដែលគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈគម្រោងបង្កើនផលិតភាពកសិកម្ម តាមរយៈការផ្សព្វផ្សាយកសិកម្មដល់សហគមន៍កសិកម្មកសិករតំបែរ។
ជាការផ្តាំផ្ញើសុំឲ្យក្រុមជាងកសាងដោយយកចិត្តទុកដាក់តាមគំនូសប្លង់ដែលមាន ហើយក្រុមប្រឹក្សាភិបាលសហគមន៍ ត្រូវជួយសម្របសម្រួលឲ្យដំណើរការប្រព្រឹត្តទៅដោយរលុន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម