នៅព្រឹកថ្ងៃអង្គារ១១រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២០៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ លោកប្រធានមន្ទីរ និងសហការី រួមជាមួយលោក យ៉ង់ សុគល អភិបាលរងស្រុកតំបែរ ក្រុមប្រឹក្សាឃុំទឹកជ្រៅ បានជួបសំណេះសំណាលនិងប្រគល់ស្រូវពូជ ៧៥០គ.ក្រ ដែលឧបត្ថម្ភដោយលោក ឡោ ប៊ុនណ្ណា នាយកវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្ស ជុះមូលដ្ឋានឃុំទឹកជ្រៅ ជូនដល់សហគមន៍កសិកម្មកសិករតំបែរ ដើម្បីចែកបន្តដល់កសិករជាសមាជិកសហគមន៍ ១០គ្រួសារ នៅភូមិស្រម៉ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ សម្រាប់ដាំដុះផលិតស្រូវពូជ ពូជសែនក្រអូប ០១។
នាឱកាសនោះដែរ លោកប្រធានមន្ទីរ បានលើកឡើងពីទឹកចិត្តរបស់លោក ឡោ ប៊ុណ្ណា អន្រធានក្រុមការងារ ដែលបានចំណាយប្រាក់ផ្ទាល់ខ្លួនទិញពូជ ដើម្បីផលិតពូជ ចង់ឲ្យកសិករ មានពូជសុទ្ធល្អដាំដុះ ទទួលបានចំណូលមកវិញសមរម្យ។ កុំបារម្មណ៍ពីទីផ្សារ ព្រោះសហគមន៍បានធានាហើយទិញវិញក្នុងតម្លៃមិនក្រោមទីផ្សារនោះទេ។ នេះជាឥរិយាបទ ត្រឹមត្រូវ ក្នុងដំណើរការគ្រប់គ្រងរបស់ សហគមន៍។ អ្វីដែលចាំបាច់នោះ គឺត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមការណែនាំ តម្រង់ទិសពីមន្ត្រីជំនាញ។
ជាសំណូមពរ សុំលោកអភិបាលស្រុក លោកក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាភិបាលសហគមន៍ បន្តការតាមដាន ត្រួតពិនិត្យ សិក្សាបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ដែលមានបញ្ហាពាក់ព័ន្ធកសិកម្ម ត្រូវរាយការណ៍ជាបន្ទាន់មកមន្ត្រីជំនាញ ឬ ក្រុមការងារ ដើម្បីអន្តរាគមន៍តាមលទ្ធភាពជាក់ស្តែង។
កុំទុកឲ្យប្រជាពលរដ្ឋដែលមានការលំបាកហើយ មិនត្រូវបានគិតគូរដោះស្រាយនោះ។