ចុះពិនិត្យការងារបង្កបង្កើនផលនិងប្រមូលផលបន្លែ នៅភូមិទី១ ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ។
ចេញ​ផ្សាយ ១១ មករា ២០២៣
84

កសិករ មិនត្រូវប្រើថ្នាំពុលកសិកម្មច្រើនមុខលាយបញ្ចូលគ្នាទេ 
នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ លោកប្រធានមន្ទីរ និងមន្រីជំនាញ បានសហការជាមួយលោកប្រធានការិយាល័យកសិកម្មស្រុកក្រូចឆ្មារ ចុះពិនិត្យការងារបង្កបង្កើនផលនិងប្រមូលផលបន្លែ នៅភូមិទី១ ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ។
តាមរយ:ការចុះជួបផ្ទាល់ជាមួយកសិករឃើញថា ពួកគាត់បានប្រើប្រាស់ថ្នាំពុលកសិកម្មច្រើនមុខលាយបញ្ចូលគ្នាប្រើក្នុងពេលតែមួយ ព្រមទាំងរួមផ្សំជាមួយជីបំប៉នផងដែរ។ ការប្រើថ្នាំកសិកម្មរបៀបនេះ ធ្វើឲ្យកសិករចំណាយថ្លៃដើមផលិតកម្មខ្ពស់ ថ្នាំបាត់បង់ប្រសិទ្ធភាពដោយសារប្រតិកម្មសារធាតុថ្នាំ ធ្វើឲ្យសត្វល្អិតមានភាពសុំាខ្ពស់ជាមួយថ្នាំ(សម្លាប់សត្វល្អិតមិនបាន)។ 
ក្នុងឱកាសនោះ ក្រុមការងារ បានណែនាំដល់កសិករថា មុននឹងសម្រេចចិត្តប្រើថ្នាំពុលកសិកម្មលើដំណាំ កសិករ ត្រូវធ្វើការត្រួតពិនិត្យមើលក្នុងចម្ការដំណាំជាមុនសិន ថាតើក្នុងចម្ការដំណាំរបស់អ្នកមានវត្តមានសត្វល្អិតចង្រៃនិងជំងឺអ្វីខ្លះ? បន្ថែមពីលើនេះ លោកអ្នកត្រូវអនុវត្តការប្រើប្រាស់ថ្នាំកសិកម្ម ឲ្យបានត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេសដោយផ្តោតទៅលើគោលការណ៍(ត្រូវ) ៤យ៉ាង ដើម្បីប្រើប្រាស់ថ្នាំកសិកម្មមានប្រសិទ្ធភាពគឺ 
-ជ្រើសរើសថ្នាំឲ្យបានត្រឹមត្រូវ(រើសយកតែមួយមុខ)
-ជ្រើសរើសពេលវេលាប្រើថ្នាំឲ្យបានត្រឹមត្រូវ 
-បច្ចេកទេសប្រើប្រាស់ថ្នាំឲ្យបានត្រឹមត្រូវ (ប្រើទឹកថ្លាស្អាត លាយថ្នាំឲ្យបានស្មើល្បាយ និងបាញ់ថ្នាំឲ្យបានសព្វល្អ)
-ប្រើប្រាស់បរិមាណ ឬ កំហាប់ថ្នាំឲ្យបានត្រឹមត្រូវ មុនប្រើត្រូវពិនិត្យការណែនាំលើសំបកថ្នាំឲ្យបានច្បាស់លាស់។
ហាមដាច់ខាតប្រើថ្នាំច្រើនមុខលាយបញ្ចូលគ្នា

ចំនួនអ្នកចូលទស្សនា
Flag Counter