ចុះជួបសំណេះសំណាលជាមួយក្រុមកសិករនិងពិនិត្យការចិញ្ចឹមបំប៉នគោយកសាច់និងបង្កាត់គោបែបសិប្បនិម្មិត
ចេញ​ផ្សាយ ១១ មករា ២០២៣
82

លក់តែអាចម៍គោ ក៏បាន ១០០លានរៀល ក្នុងមួយឆ្នាំ !
កសិករប្រមាណ ១០០គ្រួសារ នៅឃុំចុងជាច និងឃុំទឹកជ្រៅ ស្រុកតំបែរ បានចាប់យកមុខរបរចិញ្ចឹមគោបំប៉នយកសាច់ ទទួលបានប្រាក់ចំណូលទ្រទ្រង់ជីវភាពគ្រួសារ !
ដោយមើលឃើញភាពជោគជ័យរបស់កសិករគំរូ ហួត លាង c  កសិករនៅឃុំចុងជាចនិងឃុំតឹកជ្រៅ ស្រុកតំបែរ ប្រមាណ ១០០គ្រួសារ បានចាប់យកមុខរបរចិញ្ចឹមគោយកសាច់ បន្ថែមលើរបរធ្វើស្រែចម្ការ ដែលក្នុង ១គ្រួសារ មានគោចាប់ពី ១០ក្បាលឡើងទៅ។ 
ក្នុងពិធីចុះពិនិត្យស្ថានភាពនៃការចិញ្ចឹមបំប៉នគោយកសាច់និងបង្កាត់គោបែបសិប្បនិម្មិតរបស់កសិករ ហួត លាង និងជួបសំណេះសំណាលជាមួយក្រុមកសិករសាយភាយចិញ្ចឹមបំប៉នគោយកសាច់ ចំនួន ២០នាក់ ដើម្បីជំរុញការចិញ្ចឹមគោយកសាច់ឲ្យកាន់តែរីកចម្រើនន នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ម៉ៅ រិទ្ធីថា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសំដែងនូវការកោតសរសើរចំពោះលោក ហួត លាង ដែលបានចាប់យកមុខរបរចិញ្ចឹមគោបំប៉ននិងបង្កាត់បែបសិប្បនិម្មិត រហូតទទួលបានជោគជ័យពីគោ៧ក្បាល រហូតដល់គោជាង៧០០ក្បាល។ សកម្មភាពនេះ មិនត្រឹមតែរកបានប្រភពចំណូលសម្រាប់គ្រួសារនោះទេ ថែមទាំងបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការរក្សានូវសន្តិសុខស្បៀង ទោះបីពេលនេះប្រទេសយើងក៏រងនូវឥទ្ធិពលផលវិបាកពីជំងឺកូវីដ១៩និងសង្គ្រាមរវាងរុស្សីនិងអ៊ុយគ្រែន។ ជាពិសេសគំរូដ៏ល្អនិងជោគជ័យ បានធ្វើឲ្យងប្អូនយើងជាង១០០គ្រួសារចាប់យកមុខរបរនេះដែរ។ ទន្ទឹមធាតុចូលមានតម្លៃខ្ពស់ តែកសិផលយើងជួបបញ្ហាតម្លៃ ខ្ញុំសូមតម្រង់ទិសដល់បងប្អូនយើងមួយចំនួន ៖
១-សុំបន្តសម្រិតសម្រាំងពូជគោដែលមានសាច់ច្រើន ឆាប់ធំ ចិញ្ចឹម
២-សុំបន្តបង្កាត់បែបសិប្បនិម្មិត ដែលធានាបានភាពធន់នឹងជំងឺ សាចវ់ច្រើន ឆាប់ធំ ដូចការពិនិត្តាមដានរបស់បង ហួត លាង ដែលអាយុមួយឆ្នាំដូចគ្នា គោបង្កាត់តាមធម្មតា បានត្រឹមតែ ១០០គីឡក្រាម តែគោបង្កាត់បែបសិប្បនិម្មិត ំានទម្ងន់ដល់ទៅ ៣០០គីឡូក្រាម ដែលនេះជាការពិត ហើយក្រសួងក៏ចង់បាន
៣-អនុវត្តឲ្យបានត្រឹមត្រូវការចាក់វ៉ាក់សាំងការពារជំងឺឆ្លងសត្វនិងការអនុវត្តវិធានបសុព្យាបាល
៤-ពង្រឹងគុណភាពបរិស្ថានក្នុងទ្រុង ដើម្បីឲ្យសត្វមានសុខភាពល្អ ធន់នឹងជំងឺផ្សេងៗ
៥-ពង្រីកការដាំស្មៅចំណីសត្វនិងការធ្វើចំណីសត្វដោយខ្លួនឯង កាត់បន្ថយការទិញពីក្រៅដែលមានតម្លៃខ្ពស់
៦-ចងក្រងជាសហគមន៍ ដើម្បីឈានទៅចាប់ដៃគូទីផ្សារធំៗក្នុងការលក់សាច់ ក៏ដូចជាលក់លាមកសត្វទៅឲ្យដៃគូធំៗ ហើយអាចបង្កើតនូវផលិតកម្មកែច្នៃសាច់គោ លាមកគោក្នុងសហគមន៍ ដែលបង្កើតបានការងារបន្ថែមនិងបង្កើនតម្លៃសាច់ផងដែរ
៧-មន្ទីរកសិកម្ម ក៏ដូចជាការិយាល័យផលិតកម្មនិងបសុព្យាបាល ត្រូវបន្តតាមដាននិងគាំទ្រនូវរាល់សំណូមពរនិងដោះស្រាយជូនគាត់ឲ្យបានល្អប្រសើរថែមទៀត។

ចំនួនអ្នកចូលទស្សនា
Flag Counter