កសិករ ស្រុកក្រូចឆ្មារ សាកល្បងដាំខាត់ណាផ្កាខៀវ(Broboli) លើកទី១ ទទួលបានជោគជ័យ
កម្មវិធីទី៣ ព្រឹកថ្ងៃសុក្រ ទី៦ ខែមករា ឆ្នាំ២០២៣ លោកប្រធានមន្ទីរ បានដឹកនាំមន្ត្រជំនាញចុះពិនិត្យស្រូវរដូវប្រាំងដែលបានដាំស្តារឡើងវិញក្រោយខូចខាតដោយទឹកជំនន់នៅឃុំប៉ើស១ ប៉ើស២ និងស្វាយឃ្លាំង ស្រុកក្រូចឆ្មារ។ តាមការពិនិត្យដំណាំស្រូវមានការដុះលូតលាស់ល្អនហើយនឹងអាចប្រមុលផលបណ្តើរនៅចុងខែមករានេះ។
បន្ទាប់មកក្រុមការងារ សហការជាមួយលោកប្រធានាករិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកក្រូចឆ្មារ បានបន្តចុះពិនិត្យនិងសំណេះសំ ណាលជាមួយកសិករដាំបន្លែឈ្មោះ ឆាយ ឡាយ លេខទូរសព្ទ ០៦៧ ៥៣៩ ២៤៩ នៅភូមិក្រូចឆ្មារក្រោម ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ។ ទ្រឹមថ្ងៃគាត់បានដាំដំណាំចម្រុះ មាន ម្រះ សណ្តែកកួរ ស្ពៃក្តោប ខាត់ណាដើម ខាត់ណាផ្កាស ខាត់ណាផ្កាខៀវ(Brocoli) លើផ្ទៃដីប្រមាណ ១៥អារ ហើយចាប់ផ្តើមប្រមូលបណ្តើរលក់ទីផ្សារក្នុងស្រុក តម្លៃល្អប្រសើរ។ ស្ពៃក្តោប នឹងអាចប្រមូលផលក្នុងរយៈពេល ២០ថ្ងៃទៀត ក្នុងបរិមាណផលប្រមាណ ២តោន និងខាត់ណាផ្កា អាចប្រមូផលបាន ក្នុងរយៈពេល ២៥ថ្ងៃ ក្នុងបរិមាណផលប្រមាណ ១,៥តោន។
ក្នុងឱកាសនោះ ក្រុមការងារ បានណែនាំបច្ចេកទេសបន្ថែម និង ៖ -សូមកោតសរសើរដែលបានដាំដុះដំណាំដែល លំបាកដាំនិងសូមលើកទឹកចិត្តបន្តដាំដុះបន្លែនិងពង្រីកផ្ទៃដីដាំដុះបន្ថែម ស្របតាមលក្ខណៈ បច្ចេកទេស
-សូមប្រើប្រាស់ជីកំប៉ុស្ត៍ឲ្យបានច្រើន ព្រោះដីលិច ទឹក ទទួលបានសារធាតុចិញ្ចឹមមួយចំនួនហើយ ពីល្បាប់ជំនន់ទឹកទន្លេមេគង្គ
-ការប្រើប្រាស់ថ្នាំកសិកម្ម ដែលមានការចុះបញ្ជី ត្រឹមត្រូវស្របតាមបច្ចេកទេសនិងត្រូវប្រមូលផលបន្ទាប់ពីប្រើប្រាស់ថ្នាំ កសិកម្មយ៉ាងហោច ៧ថ្ងៃ ដើម្បីបន្សាបសារធាតុគីមីក្នុងបន្លែ។