រាជរដ្ឋាភិបាលគាំទ្រឃ្លាំងស្តុក ដើម្បីពង្រឹងសមត្ថភាពសហគមន៍ ផ្នែករចនាសម្ព័ន្ធរូបវន្ត
តាមរយៈគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរ:ស្ថាន (CFAVC) ដែលមានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ជាអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត លោកប្រធានមន្ទីរ បានដឹកនាំសហការី ចុះពិនិត្យនិងតាមដានវឌ្ឍនភាពនៃការសាងសង់ឃ្លាំងស្តុកកសិផលជូនសហគមន៍កសិកម្មរំដួលដូនតី ដែលមានសមត្ថភាពស្តុកស្រូវបាន ៥០តោន នារសៀលថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០២២។
តាមរយៈការរាយការណ៍របស់លោក យិន ឡៃ ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មរំដួលដូនតី បានឲ្យដឹងថា បន្ទាប់ពីទទួលបានការគាំទ្រឃ្លាំងស្តុកស្រូវពីគម្រោង ឆ្នាំនេះសមាជិកសហគមន៍ បានផលិតពូជស្រូវផ្ការំដួលបានចំនួន ៩តោន សម្រាប់លក់ចែកចាយជូនសមាជិកសហគមន៍និងប្រជាកសិករក្នុងតំបន់។ នៅរដូវប្រាំងនេះផងដែរ មានសមាជិកសហគមន៍កសិកម្មចំនួន ១៩គ្រួសារ កំពុងដំណើរការដាំដុះស្រូវរដូវប្រាំងលើផ្ទៃចំនួន ១៨ហិកតា នៅតាមដងប្រឡាយ។
បន្ទាប់មក ក្រុមការងារបាន ចុះពិនិត្យស្រែផលិតកម្មស្រូវរដូវប្រាំងរបស់សមាជិកសហគមន៍ និងបានជំរុញឲ្យកសិករយកចិត្តទុកដាក់លើការប្រើប្រាស់ទឹក ការសម្អាតស្អាតស្មៅ ការដាក់ជីបំប៉ន និងតាមដានទប់ស្កាត់សត្វល្អិតនិងកត្តាចង្រៃផ្សេងផ្សេងៗ ដើម្បីឲ្យស្រូវលូតលាស់ល្អ ទិន្នផលខ្ពស់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម