ត្បូងឃ្មុំ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងលោក ឡោ ប៊ុណ្ណា នាយកវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) បានចុះជួបប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំនិងសមាជិកសហគមន៍កសិកម្មកសិករតំបែរ លើការងាររៀបចំក្រុមផលិតកម្មពូជស្រូវ ដែលនឹងគាំទ្របច្ចេកទេសដោយវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ នៅស្នាក់ការសហគមន៍ នៅស្នាក់ការសហគមន៍ ក្នុងភូមិស្រម៉រ ឃុំទឹកជ្រៅ ស្រុកតំបែរ មានអ្នកចូលរួមសរុបចំនួន ២៥នាក់ ក្នុងនោះស្រី ៤នាក់។
ការរៀបចំក្រុមផលិតពូជស្រូវនេះឡើង ក្នុងគោលបំណងមានពូជស្រូវដែលមានគុណភាពផ្គត់ផ្គង់ដល់សមាជិកសហគមន៍ និងប្រជាកសិករក្នុងតំបន់ ដើម្បីបង្កើនទិន្នផលនិងប្រាក់ចំណូលរបស់កសិករ។ តាមការគ្រោង មានកសិករចំនួន ១០គ្រួសារ បានចូលរួមសកម្មភាពផលិតពូជជំហានដំបូងនេះ ដែលមានផ្ទៃដីប្រមាណ ៥ហិកតា។ បន្ទាប់មក ក្រុមការងារបានចុះពិនិត្យជាក់ស្តែងលើទីតាំងស្រែនិងប្រភពទឹកស្រោចស្រព ព្រមទាងផ្តល់ការតម្រង់ទុសដម្រាប់ផលិតផងដែរ។
នាព្រឹកដដែលនេះ ក្រុមការងារ បានបន្តចុះពិនិត្យមើលឃ្លាំងស្តុកស្រូវពូជពីកសិកររបស់សហគមន៍កសិកម្មតំបែរមានជ័យ ស្ថិតនៅភូមិផ្អាវ ឃុំទឹកជ្រៅ ស្រុកតំបែរ ដែលមកដល់ពេលនេះ សហគមន៍បានប្រមូលទិញពូជស្រូវស្តុកក្នុងឃ្លាំងចំនួន ៥១តោន ក្នុងនោះពូជស្រូវរាំងជ័យចំនួន ៤០តោន ខា៤ចំនួន ៨តោន ខា៦ ២តោន និងខា៨ ១,៥០តោន។ ទាក់ទងទីផ្សារ សហគមន៍ បានធ្វើកិច្ចសន្យាជាមួយដៃគូជាអាជីវករលក់ពូជរួចរាល់ ដោយមិនមានការបារម្មណ៍ពីទីផ្សារនោះទេ។ ក្នុងសហគមន៍ មានកសិករចូលរួមផលិតចំនួន ៥០គ្រួសារ