ការប្រមូលផលដំឡូងមី ដាំដំណាំបន្លែ និងប្រព័ន្ធប្រព្រឹត្តិកម្មឡជីវឧស្ម័ន
ចេញ​ផ្សាយ ២៦ ធ្នូ ២០២២
121

ឡជីវឧស្ម័ន ជួយកាត់បន្ថយថ្លៃដើមក្នុងផលិតកម្មដំណាំ កាត់បន្ថយចំណាយក្នុងគ្រួសារ បង្កើនប្រាក់ចំណូលទ្រទ្រង់ជីវភាពគ្រួសារកសិករ
ព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០២២ លោកប្រធានមន្ទីរ និងសហការី បានអមដំណើរឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យការប្រមូលផលដំឡូងមី ការដាំដំណាំបន្លែ និងប្រព័ន្ធប្រព្រឹត្តិកម្មឡជីវឧស្ម័ន នៅភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនោះ លោកប្រធានមន្ទីរបានផ្តល់ថវិកាមួយចំនួន សម្រាប់ជួយដល់សហគមន៍កសិកម្មបៃតងគោកស្រុក ដើម្បីជួយសម្រួលដល់ការបូមទឹកសម្រាប់ការស្រោចស្រពដំណាំ។

ចំនួនអ្នកចូលទស្សនា
Flag Counter