ថ្ងៃសុក្រ ២កើត ខែមគិសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២
អង្គភាពអនុវត្តគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរ:បរិស្ថាន នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានបេីកវគ្គបណ្តុះបណ្តាលស្តីពីផលិតកម្មកសិកម្មតាមកិច្ចសន្យា នៅសាលប្រជុំ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងជាប្រធានអង្គភាពអនុវត្តគម្រោងខេត្តត្បូងឃ្មុំ ដល់សហគមន៍កសិកម្ម មានសិក្ខាកាមសរុប ២៥នាក់ ក្នុងនោះស្រី្តចំនួន៤នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម