ចុះពិនិត្យដំណាំស្រូវដែលបានដាំស្តារឡើងវិញបន្ទាប់ពីរងការខូចខាតដោយទឹកជំនន់
ចេញ​ផ្សាយ ២៨ វិច្ឆិកា ២០២២
75

នៅព្រឹកថ្ងៃអង្គារ ១៤រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២
បន្ទាប់ពីបញ្ចប់វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អាណត្តិទី៣ ឆ្នាំ២០២២ នៅបរិវេណវិហារឥស្លាម ភូមិអំពិល ឃុំប៉ើស១ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ  លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ  បានដឹកនាំមន្ត្រីជំនាញសហការជាមួយលោកអភិបាលរងស្រុកក្រូចឆ្មារ ចុះពិនិត្យដំណាំស្រូវដែលបានដាំស្តារឡើងវិញបន្ទាប់ពីរងការខូចខាតដោយទឹកជំនន់នៅឃុំប៉ើស២និងឃុំស្វាយឃ្លាំង។
តាមការពិនិត្យដំណាំស្រូវដែលបានស្តារឡើងវិញ មានការលូតលាស់ល្អ
ចំណែកដំណាំស្រូវដែលមិនរងការខូចខាត មានការលូតលាស់ល្អ ហើយបានចាប់ផ្តើមដាក់គ្រាប់ ដែលសង្ឃឹមថា នឹងបានច្រូតកាត់នៅចុងខែធ្នូខាងមុខ។

ចំនួនអ្នកចូលទស្សនា
Flag Counter