ថ្ងៃអង្គារ ១៤រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២
លោក ង៉ែត សំបឿន អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតកសិកម្ម ជាមន្ត្រីក្សេត្រ នៃគម្រោង បានសម្របសម្រួល បេសកកម្ម លោក ហេង សុផាត ទីប្រឹក្សាផ្នែកដំណាំ និងលោក នូ គីនហេន មន្ត្រីភ្នាក់ងារអនុវត្តគម្រោង CARDI នៃគម្រោងខែ្សច្រវាក់ផលិតកម្ម ដោយភាតរៈ បរិស្ថានថ្នាក់ជាតិ ដើម្បីចុះពិនិត្យតាមដាន និងណែនាំបច្ចេកទេសផលិតកម្មពូជដំណាំស្រូវ ចំនួន ៥បង្ហាញ នៅឃុំមៀន ស្រុកអូររាំងឪ ចំនួន ២បង្ហាញ និងឃុំទួលសូភី ស្រុកអូររាំងឪ ចំនួន ២បង្ហាញ និងឃុំចក ស្រុកអូររាំង ចំនួន ១បង្ហាញ លើពូជស្រូវផ្ការំដួល និងផ្កាមាតី និងបានណែនាំកសិករដូចជា៖
+អនុវត្តកាត់ពូជលាយឲ្យបានមុនពេលប្រមូលផល ៥-១០ថ្ងៃ
+គ្រាប់ពូជស្រូវដែលបានប្រមូលផលរួចត្រូវហាលសម្ងួត ឲ្យនៅសំណើត ១៣%
+គ្រាប់ពូជស្រូវត្រូវទុកដាក់កន្លែងដែលស្ងួត និងមានសុវត្ថិភាព
ដោយមានកសិករចូលរួមសរុប ៣នាក់ ស្រី ០១នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម