ឃុំព្រះធាតុ ដាំដំណាំស្រូវស្តារឡើងវិញ.បានប្រមាណ ៦០%ហើយ
ព្រឹកថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ម៉ៅ ឌុង អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំមន្ទីរជំនាញ សហការជាមួយរដ្ឋបាលស្រុកអូររាំងឪ.រដ្ឋបាលឃុំព្រះធាតុ មេភូមិបាស្រី ចុះពិនិត្យការដាំដុះស្តារឡើងវិញដំណាំស្រូវ បន្ទាប់ពីរងការខូចខាតដោយទឹកជំនន់នាពេលកន្លងមក នៅភូមិបាស្រី ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
កសិករឈ្មោះ.ភាជ.ភារៈ.(097.37 27 448)ដែលរងការខូចខាតដំណាំស្រូវលើផ្ទៃដី ១ហិកតា បានរៀបរាប់ថា គាត់បានទទួលស្រូវពូជអន្តរាគមន៍ពីរាជរដ្ឋាភិបាលកម្ពុជា ១០០គក្រ បានធ្វើការព្រោះស្តារឡើងវិញ ឃើញគ្រាប់មានដំណុះល្អ ៩០%។
កសិករឈ្មោះ.ប៉ាន់.រុន.(097.84.48.242)ដែលរងការខូចខាតដំណាំស្រូវលើផ្ទៃដី 1,35ហិកតា បានរៀបរាប់ថា គាត់បានទទួលស្រូវពូជអន្តរាគមន៍ពីរាជរដ្ឋាភិបាលកម្ពុជា ១០០គក្រ បានធ្វើការព្រោះស្តារឡើងវិញ ឃើញគ្រាប់មានដំណុះល្អ ៩៥%។
កសិករឈ្មោះ.អ៊ីម.នឿន .(071 43 59 292)ដែលរងការខូចខាតដំណាំស្រូវលើផ្ទៃដី ១ហិកតា បានរៀបរាប់ថា គាត់បានទទួលស្រូវពូជអន្តរាគមន៍ពីរាជរដ្ឋាភិបាលកម្ពុជា ១០០គក្រ បានធ្វើការព្រោះស្តារឡើងវិញ ឃើញគ្រាប់មានដំណុះល្អ ៨០%។
បងប្អូនប្រជាកសិករ ទាំងបីរូបខាងលើ មានទឹកមុខសប្បាយរីករាយនិងបានមានប្រសាសន៍អរគុណដល់សម្តេចតេជោ ដែលបានផ្តល់ពូជស្រូវល្អនិងជួយបន្ថយចំណាយទិញពូជបសនខ្លះ។
ដោយឡែកលោក ទ្រី.ពៅ.(0975824444)មេឃុំព្រះធាតុ..បានរៀបរាប់ថា.បន្ទាប់ទទួលស្រូវពូជស្របពេលទឹកចាប់ផ្តើមស្រក.បងប្អូនកសិករយើងប្រញាប់ប្រញាល់កៀរពង្រាបដីនិងព្រោះគ្រាប់ពូជជាបន្តបន្ទាប់.ដែលរហូតមកដល់ពេលនេះ ការស្តារឡើងវិញសម្រេចបានប្រមាណ ៦០%ហើយ.ហើយពិនិត្យឃើញថា ស្រូវមានដំណុះល្អ។
ក្នុងឱកាសនោះ មន្ត្រីជំនាញ បានប្រាប់ដល់ប្រជាកសិករ ឧស្សាហ៍ចុះពិនិត្យមើលស្រែ ព្រោះនៅដំណាក់កាលសំណាបនេះ ប្រឈមនឹងពពួកខ្យងក្រហមនិងក្តាមកាត់ដើមស្រូវ។