ជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ខូចខាតដំណាំស្រូវដោយទឹកជំនន់
ចេញ​ផ្សាយ ២៥ តុលា ២០២២
83

រសៀលថ្ងៃចន្ទ ១៤រោច ខែអស្សុជ ឆ្នាំខាល ​ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២

សូមបងប្អូនយកពូជស្រូវដែលប្រគល់ជូនពីរាជរដ្ឋាភិបាលនាពេលនេះ.ទៅដាំស្របតាមបច្ចេកទេសដែលមន្ត្រីជំនាញបានណែនាំ ដើម្បីទទួលបានទិន្នផលល្អ
ឯកឧត្តម ចេង.ប៊ុណ្ណារ៉ា អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ.តំណាងឯកឧត្តមបណ្ឌិត.ជាម.ច័ន្ទសោភ័ណ.អភិបាល​នៃគណៈ​អភិបាល​ខេត្តត្បូងឃ្មុំ និងគណៈកម្មាធិការខេត្ត.គ្រប់គ្រងគ្រោះមហន្តរាយ បានជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ខូចខាតដំណាំស្រូវដោយទឹកជំនន់ ៨៨គ្រួសារ នៅក្នុងឃុំរំចេកនិងឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងបានប្រគល់ពូជស្រូវអន្តរាគមន៍បន្ទាន់ពីរាជរដ្ឋាភិបាលកម្ពុជាចំនួន ៨.៨០០គីឡូក្រាម សម្រាប់ដាំស្តារឡើងវិញពេលទឹកស្រកនាពេលខាងមុខនេះ នៅក្នុងនោះ :
-ឃុំរំចេក ចំនួន.៦៥គ្រួសារ ស្មើគ្រាប់ពូជ ៦
 ៥០០ គក្រ នៅបរិវេណវត្តរំចេក។
-ឃុំ​មេមង​ ចំនួន​ ២៥គ្រួសារ.ស្មើ​គ្រាប់ពូជ​ ២.៣០០គក្រ.នៅសាលាឃុំមេមង។

ចំនួនអ្នកចូលទស្សនា
Flag Counter