ចុះជូបសំណេះសំណាលកសិកររងគ្រោះខូចខាតដំណាំស្រូវ ដោយទឹកជំនន់
ចេញ​ផ្សាយ ២៥ តុលា ២០២២
97

រសៀលថ្ងៃសុក១១រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនិងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២

ដល់ភ្លាម សុំជូនភ្លែតតែម្តង ដើម្បីឲ្យបានទាន់រដូវកាលដាំដុះស្តារឡើងវិញ។ កន្លងមក ការជួបជុំគ្នា តែងជាព្រឹត្តិការណ៍សប្បាយរីករាយ តែការជួបគ្នាពេលនេះ មិនសប្បាយនោះទេ ដោយសារបងប្អូនជួបការលំបាកខូចខាតដំណាំស្រូវ ហើយខ្វះពូជស្រូវដាំស្តារឡើងវិញ។ តែការលំបាកនេះ ក៏ជាការលំបាករបស់រាជរដ្ឋាភិបាល ទើបសម្តេចតេជោ ហ៊ុន​ សែន​ ប្រមុខរាជរដ្ឋាភិបាល​សម្រេចផ្តល់ពូជស្រូវអន្តរាគមន៍សង្គ្រោះបន្ទាន់ ដូចក្នុងពេលនេះជាដើម។ ការដោះស្រាយជូននេះ មិនច្រើននោះទេ តែនៅពេលប្រមូលផលវិញ វានឹងអាចជួយដោះស្រាយជាស្បៀងសម្រាប់ក្រុមគ្រួសារបាន។
ប្រសាសន៍ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នឹងចុះជូបសំណេះសំណាលកសិកររងគ្រោះខូចខាតដំណាំស្រូវ ដោយទឹកជំនន់ ៩ឃុំ ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នានៅតាមទីតាំងផ្សេងៗគ្នា ដូចជា ៖
 ១-នៅវត្តនាគវ័ន្ត ចែកពូជស្រូវដល់ប្រជាកសិករក្នុងឃុំជំនីក រកាខ្នុរ និងប៉ើស១ ចំនួន៩៣៧គ្រួសារ មានបរិមាណពូជស្រូវ ៧៣ ៥០០គក្រ
២-នៅវត្តចម្ការម្លូរ ចែកជូនដល់ប្រជាកសិករក្នុងឃុំប៉ើស២ ស្វាយឃ្លាំង និងឃុំក្រូចឆ្មារ ៧៤៧​គ្រួសារ មានបរិមាណពូជស្រូវ​ ៥២ ៤០០គក្រ
៣-នៅវត្តគគីរ ចែកជូនដល់ប្រជាកសិករក្នុងឃុំទ្រា ព្រែកអាជី និងឃុំកំពង់ទ្រាស ២២៧​គ្រួសារ មានបរិមាណពូជស្រូវ​ ១៧ ៣០០គក្រ។

ចំនួនអ្នកចូលទស្សនា
Flag Counter