ថ្ងៃព្រហស្បតិ៍ ១០រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ លោក ជាម ប៉ង នាយរងខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ ដឹកនាំមន្ត្រីខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ ចំនួន ៣នាក់ សហការជាមួយកម្លាំងសមត្ថកិច្ចអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ កម្លាំងវរ:សេនាតូចកាំភ្លើងធំយោធភូមិភាគ២ សរុបចំនួន ៦នាក់ ចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ចំណុចបឹងជ្រលក់ ឃុំប៉ើស១ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ សម្រេចបាន ១ករណី ក្នុងនោះក្រុមការងារបានរុះរើរបំផ្លាញចោលវត្ថុតាង ដូចខាងក្រោម៖
-លូស្បៃមុង ចំនួន ២៦មាត់
-របាំងស្បៃមុង ប្រវែង ៧២៨ម៉ែត្រ
-បង្គោលចម្រឹង ចំនួន ៥៩៨ដើម និង
-បានចាក់លែងកូនត្រីចម្រុះចំនួន ៧៨គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម