ថ្ងៃពុធ ៩រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនិងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២
លោក ង៉ែត សំបឿន អនុប្រធានការិយាល័យ ក្សេត្រសាស្ត្រនិងផលិតភាពកសិកម្ម និងជាមន្ត្រីក្សត្រសាស្ត្រ នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាត:បរិស្ថាន
+ពេលព្រឹក
-បានចុះបណ្តុះបណ្តាលសាលារៀនស្រែកសិករស្តីពី ផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តរភាព (SRP) ដល់កសិករ នៅភូមិពោង ឃុំទួលសូភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដោយមានអ្នកចូលរួម ចំនួន២៩ នាក់ ស្រី ១៧នាក់។
+ពេលរសៀល
-បានចុះបណ្តុះបណ្តាលសាលារៀនស្រែកសិករស្តីពី ផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តរភាព (SRP) ដល់កសិករ នៅភូមិជ្រោយផ្អុង ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដោយមានអ្នកចូលរួម ២៧នាក់ ស្រី ១៦នាក់។
-បានចុះពិនិត្យស្រែបង្ហាញផលិតកម្មពូជស្រូវ បានចំនួន ២បង្ហាញ កសិករ ឡេង ថានី ផ្ទៃដីផលិត ពូជស្រូផ្ការំដួល០,២៥ហិកតា និងកសិករ ផាត ផល ផ្ទៃដីផលិត ពូជស្រូវផ្កាមាលតី០,២០ហិកតា នៅភូមិទួលសូព័រ ឃុំទួលសូភី ស្រុកអូររាំងឪ ដោយស្រូវមានការលូតលាស់ល្អ
នឹងបានណែនាំកសិករកាត់ពូជលាយក្រោយចេញផ្កា និងមុនពេលប្រមូលផល ដើម្បីធានាបានពូជសុទ្ធល្អ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម