ពិធីជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ខូចខាតដំណាំស្រូវ
ចេញ​ផ្សាយ ២០ តុលា ២០២២
88

នេះជាការយកចិត្តទុកដាក់គិតគូរយ៉ាងម៉ត់ចត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេច តែងតែក្រើនរំឮកជាប្រចាំថា ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ជាក្តីកង្វល់របស់សម្តេច ហើយត្រូវតែដោះស្រាយជាបន្ទាន់ ដាច់ខាតមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយសារដាច់បាយនោះទេ។ 
ដើម្បីឲ្យការផ្តល់សេវាជូនបងប្អូនកាន់ទូលំទូលាយ គ្រប់ជ្រុងជ្រោយ​ សូមបងប្អូនផ្តល់ព័ត៌មានអំពីតម្រូវការទាំងនោះ​ មកមេភូមិ.មេឃុំ​ បន្តមកអភិបាលស្រុក.ក្រុង​និងមកមន្ទីរកសិកម្ម ដើម្បីចុះពិនិត្យដោះស្រាយឲ្យបានទាន់ពេលវេលា ក្រែងអ្វីដែលបានផ្តល់បច្ចុប្បន្ន មិនបានគ្រប់ជ្រុងជ្រោយ។
ប្រសាសន៍ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំនិងជាប្រធានគណៈកម្មាធិការខេត្តគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ខូចខាតដំណាំស្រូវដោយទឹកជំនន់ ១ ០០៣គ្រួសារ នៅក្នុងឃុំពាមជីលាំងនិងឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ និងបានប្រគល់ពូជស្រូវអន្តរាគមន៍បន្ទាន់ពីរាជរដ្ឋាភិបាលកម្ពុជាចំនួន ៧៦ ២៥០គីឡូក្រាម សម្រាប់ដាំស្តារឡើងវិញពេលទឹកស្រកនាពេលខាងមុខនេះ នៅព្រឹកថ្ងៃពុធ ៩រោច ខែអស្សុជ ឆ្នាំខាល ​ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ដោយមានការអញ្ជើញអមដំណើរដោយឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកអភិបាលស្រុកត្បូងឃ្មុំ ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរ អង្គភាពជុំវិញខេត្ត។

ចំនួនអ្នកចូលទស្សនា
Flag Counter