ព្រឹកថ្ងៃអង្គារ ៩កើត ខែអស្សុជ.ឆ្នាំខាលចត្វាស័ក.ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៤.ខែតុលា.ឆ្នាំ២០២២
ចិញ្ចឹមគោ.ក្របី.ចាំបាច់ត្រូវចាក់វ៉ាក់សាំងការពារជំងឺឆ្លង
ទទួលបានការចង្អុលបង្ហាញពីឯកឧត្តមបណ្ឌិត.ជាម.ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ.ឯកឧត្តម.ហុក.ពេជ្រហោះ.អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ.បានអញ្ជើញចុះសួរសុខទុក្ខគ្រួសារកសិករចិញ្ចឹមគោ និងចាក់វ៉ាក់សាំងការពារជំងឺឆ្លងគោ.ក្របីនៅភូមិអណ្តូងល្ងៀង.ឃុំសេដា.ស្រុកតំបែរ.ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមអមដំណើរពីលោកប្រធានមន្ទីរកសិកម្ម.រុក្ខាប្រមាញ់.និងនេសាទ ខេត្តត្បូងឃ្មុំ.លោកអភិបាលរងនៃគណៈអភិបាលស្រុកតំបែរ.លោកមេឃុំសេដា.លោកប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល.មន្ត្រីជំនាញ.និងភ្នាក់ងារសុខភាពសត្វភូមិជាច្រើនរូបទៀត។
តាមរបាយការណ៍របស់លោកប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល បានរៀបរាប់ថា.ខេត្តត្បូងឃ្មុំ.មានប្រជាពលរដ្ឋប្រមាណ.៦០ ០០០គ្រួសារ.បានចិញ្ចឹមគោក្របីជាលក្ខណៈគ្រួសារ.ដែលមានគោសរុប.១០២ ០០០ក្បាល.ក្របី.២៤ ០០០ក្បាល។ ដើម្បីរួមចំណែកទប់ស្កាត់ការឆ្លងរាលដាលជំងឺសត្វ ការិយាល័យបានសហការជាមួយការិយាល័យកសិកម្ម ធនធានធម្មជាតិ.និងបរិស្ថានស្រុក ភ្នាក់ងារសុខភាពសត្វភូមិ ចុះផ្សព្វផ្សាយនិងចលនាប្រជាពលរដ្ឋយកគោក្របីមកចាក់វ៉ាក់សាំងការពារជំងឺអុតក្តាមនិងជំងឺសារទឹក ដែលរហូតមកដល់ពេលនេះ បានសរុបចំនួន ១២ ៨៥8ក្បាល.នៅក្នុងស្រុក.ក្រុងទាំង៧។
មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ស ឯកឧត្តម.ហុក.ពេជ្រហោះ.បានសំដែងនូវការសប្តាហ៍រីករាយដែលបានឃើញបងប្អូនយើងនៅបន្តចិញ្ចឹមគោក្របី.ដែលវាបានរួមចំណែកជាប្រភពចំណូលក្នុងគ្រួសារ.ប្រភពអាហាររក្សាសន្តិសុខស្បៀង.បង្កើតថាមពលកកើតឡើងវិញ(ចំហេះពីឡជីវឧស្ម័នសម្រាប់ចម្អិនអាហារ).ព្រមទាំងបន្សល់កាកសំណល់(ជីធម្មជាតិ)កាត់បន្ថយការប្រើប្រាស់ជីសំយោគគីមីដែលមានតម្លៃខ្ពស់។.ដូចមន្ត្រីជំនាញ បានរៀបរាប់ខាងដើម.ការចិញ្ចឹមសត្វគ្រប់ប្រភេទត្រូវតែចាក់វ៉ាក់សាំងការពារជំងឺឆ្លង.ព្រោះការប្រែប្រួលអាកាសធាតុ.បានបង្កឲ្យកើតមានជំងឺផ្សេងៗ.ប្លែកៗ.ប៉ះពាល់ដល់ការធំធាត់របស់សត្វយើង.ហើយបើកាន់តែធ្វេសប្រហែសទៀតនោះអាចបណ្តាលឲ្យសត្វយើងងាប់នោះកាន់តែខាតបង់។ ក្នុងឱកាសនោះនេះ.ឯកឧត្តម.បានណែនាំឲ្យមន្ត្រីជំនាញបសុព្យាបាល បន្តការផ្សព្វផ្សាយនិងជួយដោះស្រាយបញ្ហាប្រឈមផ្នែកបច្ចេកទេសដល់កសិករយើង។.បច្ចេកទេសសំខាន់ណាស់.មិនអាចខ្វះបាននោះទេ ទោះក្នុងផលិតកម្មអ្វីក៏ដោយ។ ទន្ទឹមនេះ.បងប្អូនប្រជាពលរដ្ឋក៏ត្រូវរាយការណ៍.ឬ.សំណូមពរ.អ្វីដែលជាបញ្ហាប្រឈម.ឬ តម្រូវការចាំបាច់ ទៅកាន់មេភូមិ.ភ្នាក់សុខភាពសត្វភូមិ មេឃុំ.ឬ.ទៅកាន់មន្ត្រីជំនាញដោយផ្ទាល់ ដើម្បីផ្តល់ដំណោះស្រាយ។.បើមិនប្រាប់.ក៏ពិបាកដឹងដែរ។