ថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនិងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ មន្ត្រីជំនាញមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ តាមរយៈគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាននៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន ៖
+ពេលព្រឹក
-លោក ង៉ែត សំបឿន អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងជាមន្ត្រីក្សេត្រសាស្ត្រ នៃគម្រោង បានចូលរួមជាក្រុមការងារអន្តរក្រសួង និងក្រុម ការងារថ្នាក់ខេត្ត ដើម្បីសម្ភាសន៍លម្អិតគ្រួសាររងផលប៉ះពាល់ នៃអនុគម្រោងកែលម្អផ្លូវជនបទ នៅភូមិឡ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
+ពេលរសៀល
-លោក ស៊ុន សារ៉ាត់ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ អមដំណើរដោយលោក ង៉ែត សំបឿន អនុប្រធានការិយាល័យក្សេត្រសាស្ត្រនិង ផលិតភាពកសិកម្ម និងលោក ហ៊ន់ រី អនុប្រធានការិយាល័យកសិ ឧស្សាហកម្ម បានចុះពិនិត្យតាមដាន ណែនាំបច្ចេកទេស និងប្រគល់ជីដល់កសិករសហការអនុវត្តបង្ហាញនិងលើកស្លាកបង្ហាញ ១ផ្ទាំង នៅភូមិស្ពាន ឃុំដារ ស្រុកមេមត់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម