ការដាំដំណាំចម្រុះ.ផ្តល់ឱកាស.ជាងហានិភ័យ
រសៀលថ្ងៃអាទិត្យ ទី៤ ខែកញ្ញា.ឆ្នាំ២០២២ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំបានអញ្ជើញចុះសួរសុខទុក្ខនិងពិនិត្យស្ថានភាពការដាំដុះដំណាំបន្លែរវ់បស់កសិករ ពោន ថា ទូរស័ព្ទលេខ ០៩៧ ៣៣៣ ៨៦ ៣៣ នៅភូមិស្មោញ.ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ.ដែលជាសមាជិកសហគមន៍កសិកម្មល្ងៀងមានជ័យ បានដាំដំណាំចម្រុះ រួមមានត្រសក់.ននោង.និងត្រឡាចលើផ្ទៃដីតែមួយ ហើយកំពុងប្រមូលផលព្រមគ្នាតែម្តង។
តាមលោក.ពោន.ថា បានរៀបរាប់ថា ការសម្រេចចិត្តដំណាំចម្រុះនេះ គឺដោយសារចរិតលក្ខណៈដំណាំនេះផ្សេងគ្នា មួយផ្តល់ផលនៅឯក្រោមនិងមួយទៀតផ្តល់ផលនៅខាងលើ ហើយដំណាំខាងលើ ផ្តល់ជាគម្របទប់កម្តៅបានខ្លះសម្រាប់ដំណាំខាងក្រោម។ ម្យ៉ាងទៀតដោយទទួលបានការបណ្តុះបណ្តាលពីមន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ.គាត់បានអនុវត្តការដាំដុះប្រើប្រាស់កៅស៊ូគម្របដីនិងទុយោតំណក់ទឹក ដែលធ្វើឲ្យគាត់ទទួលបានផលចំណេញទាំងពេលវេលានិងថវិកា លើផ្ទៃដី ៤០អារនេះ បច្ចុប្បន្នអាចប្រមូលផលត្រសក់បានប្រមាណ ២០០គក្រ.លក់បានតម្លៃ១.៧០០រៀលក្នុងមួយគក្រ.ននោង.២០គក្រ.លក់បានតម្លៃ.២.០០០រៀលក្នុងមួយគក្រនិងត្រឡាច ៥០ផ្លែ លក់បានតម្លៃ ១.២០០រៀលក្នុងមួយផ្លែ។ គាត់.បានបន្តថា.ការដាំដុះយើងត្រូវតែតាមដានពេលវេលាត្រូវដាំ ដាំយ៉ាងណាកុំឲ្យជាន់គ្នាដែលនឹងធ្វើឲ្យផលបានមកជុញ.ហើយតម្លៃទាប។.គាត់បានបន្តថា ការដាំដំណាំចម្រុះ.ផ្តល់ឱកាស.ជាងហានិភ័យ។
លោក.ណូត.ធន់.ប្រធានសហគមន៍កសិកម្មល្ងៀងមានជ័យបានរៀបរាប់ថា.បន្ទាប់ពីទទួលការបណ្តុះបណ្តាល កសិករក្នុងភូសាស្ត្រ គាត់បានផ្លាស់ប្តូរបច្ចេកទេសដាំដុះ ដាំគ្របកៅស៊ូ.ប្រើទុយោតំណក់ទឹក.និងការប្រើប្រាស់ជីផងដែរ។ កសិករសប្បាយចិត្តចំពោះបច្ចេកទេសនិងតម្លៃបច្ចុប្បន្ន.ហើយមានកសិករមួយចំនួនបានងាកមកដាំបន្លៃនេះផងដែរ។