ចាក់វ៉ាក់សាំងការពារជំងឺឆ្លងសត្វ មន្ត្រីជំនាញការិយាល័យផលិតកម្មនិងបសុព្យាបាល
ចេញ​ផ្សាយ ០៥ កញ្ញា ២០២២
94

ថ្ងៃអាទិត្យ ២កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនិងថ្ងៃទី២៨ ខែ សីហា ឆ្នាំ២០២២.

មន្ត្រីជំនាញការិយាល័យផលិតកម្មនិងបសុព្យាបល បន្តការផ្សព្វផ្សាយនិងសំណូមពរឲ្យប្រជាពលរដ្ឋយកសត្វគោ ក្របី ទៅចាក់វ៉ាក់សាំងការពារជំងឺឆ្លងសត្វ 
មន្ត្រីជំនាញការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តសហការជាមួយអាជ្ញាធរមូល​ដ្ឋាន ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកក្រូចឆ្មារ ត្បូងឃ្មុំ អូររាំងឪ ពញាក្រែក មេមត់ និងស្រុកតំបែរ ភ្នាក់ងារសុខភាពសត្វភូមិ ចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹកលើសត្វគោ ក្របី ជូនគ្រួសារកសិករ បានចំនួនសរុប ៨១១​ក្បាល នៅក្នុង​ ៦ឃុំ ស្មើ ៧ភូមិ។
តាមរបាយការពីលោក សេង សោភា បង្ហាញថា មកដល់ត្រឹមថ្ងៃអាទិត្យ ទី២៨ ខែសីះា ឆ្នាំ២០២២នេះ មន្ត្រីជំនាញបានផ្សព្វផ្សាយវិធានការទប់ស្កាត់ជំងឺឆ្លងសត្វនិងចាក់វ៉ាក់ សាំងការពារជំងឺសារទឹកលើសត្វគោ ក្របី ជូនគ្រួសារប្រជាកសិករបានសរុបចំនួន ៣ ១៩៧ក្បាល នៅស្រុក ក្រុងទាំង៧។ ការិយាល័យនឹងបន្តសកម្មភាពនេះថែមទៀតរហូតដល់អស់ថ្នាំពីស្តុក។ ទន្ទឹមនេះលោកប្រធានការិយាល័យ សូមអំពាវនាវដល់ប្រជាកសិករកុំលែងសត្វគោ ក្របី ឲ្យសុីស្មៅពាសវាលពាសកាល សូមយកសត្វគោ​ ក្របី ទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា សូមចូលរួមអនុវត្តជីវសុវត្ថិភាពបាញ់ថ្នាំសម្លាប់មេរោគ និងប្រើថ្នាំបញ្ចុះសត្វល្អិតពីសារបាង្គកាយសត្វជាទៀងទាត់ ដើម្បីកុំឲ្យសត្វឈឺ ធ្វើឲ្យសត្វធំធាត់លឿន និងផ្តល់សាច់សត្វដែលមានសុវត្ថិភាពសម្រាប់បរិភោគ។

ចំនួនអ្នកចូលទស្សនា
Flag Counter