សាងសង់ប្រព័ន្ធស្រោចស្រពដំណាំបន្លែជូនសហគមន៍
ចេញ​ផ្សាយ ០១ កញ្ញា ២០២២
78

សហគមន៍កសិកម្មបៃតងគោកស្រុក នឹងទទួលបានប្រព័ន្ធស្រោចស្រពដល់ក្បាលដី កសិករ បន្ថែម ដើម្បីដោះស្រាយការលំបាកនិងកាត់បន្ថយចំណាយក្នុងផលិតកម្មដំណាំ របស់កសិករ
ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ លោក សន មិនា ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម បានសម្របសម្រួលដល់ក្រុមការងារនាយកដ្ឋានវិស្វកម្មកសិកម្ម ចុះកំណត់ទីតាំងនិង វាស់វែងដីសម្រាប់សាងសង់ប្រព័ន្ធស្រោចស្រពដំណាំបន្លែ មួយទីតាំងបន្ថែមទៀតដល់ សហគមន៍កសិកម្មបៃតងគោកស្រុក នៅភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ដោយ មានអ្នកចូលរួមសរុប ២៣នាក់ ក្នុងនោះស្រី ២នាក់ ។ 
តាមការបញ្ជាក់ពី លោក តេន ទុំ ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មបៃតង គោកស្រុក ឲ្យដឹងថា ទីតាំងនេះ មានសមាជិកដាំដុះបន្លែចំនួន ២៧គ្រួសារ លើផ្ទៃដីចំនួន ១៦,៦ហិកតា និងមានដីសម្រាប់ជីកស្រះ ១កន្លែងទំហំ ៣៥មx៨៥ម ជាដីបរិច្ចាគរបស់ សមាជិកសហគមន៍។ សម្រាប់អ្នកដែលបានបរិច្ចាគដី នៅពេលគម្រោងសាងសង់រួច ហើយដាក់ឲ្យដំណើរការ មិនតម្រូវឲ្យបង់សេវាថ្លៃប្រើប្រាស់ទឹកនោះទេ។ 
បន្ទាប់ស្តាប់ការរាយការណ៍របស់ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍រួចមក ក្រុមការងារ នាយកដ្ឋានវិស្វកម្មកសិកម្ម សំដែងការអបអរសាទរនិងកោតសរសើរនូវការលះបង់ទីតាំង ដីសម្រាប់ជីកស្រះ ដើម្បីផលប្រយោជន៍សហគមន៍ ក៏ដូចជារួមចំណែកក្នុងនារអភិវឌ្ឍក្នុង មូលដ្ឋាន។ បន្ទាប់មកក្រុមការងារ បានចុះកំណត់ទីតាំងក្បាលដីសម្រាប់រៀបចំប្រព័ន្ធ ទុយោទឹក កុងទ័រទឹក និងវាស់វែងដីសម្រាប់ជីកស្រះ ធ្វើអាងស្តុកទឹក និងធ្វើការវាស់ស្ទង់ នីវ៉ូទឹកក្រោមដី ដើម្បីជីកអណ្តូង ។
បន្តមកក្រុមការងារ បានចុះពិនិត្យទីតាំងប្រព័ន្ធស្រោចស្រពចាស់ ដែលកំពុងដំណើរការ និងសិក្សាបំពេញបន្ថែម ដើម្បីដោះស្រាយបញ្ហាប្រឈមខ្វះទឹកនៅរដូវប្រាំង ក្រុមការងារ បានជ្រើសរើសទីតាំងសម្រាប់សាងសង់អាងស្តុកចំនួន ២និងបុកអណ្តូងចំនួន ៨ បន្ថែមទៀត។

ចំនួនអ្នកចូលទស្សនា
Flag Counter