ដាំកូនឈើថ្ងៃ នឹងក្លាយជាម្លប់ដ៏ត្រជាក់សម្រាប់ថ្ងៃខាងមុខ ទុកសម្រាប់គ្រប់ជំនាន់
ព្រឹកថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយរដ្ឋបាលស្រុកតំបែរនិងយុវជនជប៉ុន នៃERECON ដឹកនាំផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃការដាំកូនឈើ ព្រៃឈើ និងចលនាដាំកូនឈើចំនួន ៧០០ដើម នៅសាលបឋមសិក្សាគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលឧបត្ថម្ភគាំទ្រកូនឈើពីវិទ្យាស្ថានកែលម្អនិងអភិរក្សបរិស្ថាន(ERECON)នៃប្រទេសជប៉ុន។
ក្នុងពិធីសំណេះសំណាលនេះ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ថ្ងៃនេះ យើងដាំកូនឈើ យើងត្រូវថែទាំឲ្យបានល្អ ដើម្បីបង្កើតភាពបៃតងក្នុងសាលារៀន ភាពបៃតងក្នុងសង្គម ឲ្យក្លាយជាម្លប់សម្រាប់មនុស្សគ្រប់ជំនាន់ ជាពិសេសទៀតនោះក្លាយជាចំណងមិត្តភាពរវាងយុវជនជប៉ុននិងប្រជាជនកម្ពុជា ដែលសង្ឃឹមថា រយៈពេល ៣ទៅ៤ឆ្នាំខាងមុខ យើងទាំងអស់គ្នាបានមកកាន់ទីនេះ អង្គុយជជែកគ្នាក្រោមម្លប់ដ៏ត្រាជាក់នៃកូនឈើដែលយ់ងបាននាំគ្នាដាំពេលនេះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម