ត្បូងឃ្មុំ, ថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២
សហគមន៍កសិកម្ម គឺជាការប្រមូលផ្តុំផលិតកម្មកសិម្ម រួមចំណែកអភិវឌ្ឍន៍វិស័យកសិកម្មនៅមូលដ្ឋាន
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានចូលរួមជាគណៈអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីសហគមន៍កសិកម្ម ដល់រដ្ឋបាលថ្នាក់ក្រោមជាតិរួមមានគណៈអភិបាលស្រុក ឃុំ និងការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ក្រោមការសម្របសម្រួលរៀបចំដោយនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដោយទទួលបានការគាំទ្រថវិកាពីសហព័ន្ធសហករណ៍រ៉ាយអៃសិនអាល្លឺម៉ង់ (DGRV) មានសិក្ខាកាមចូលរួមសរុបចំនួន ៣៥នាក់ ក្នុងនោះស្រីចំនួន ១នាក់។
សិក្ខាសាលាផ្សព្វផ្សាយច្បាប់នេះ រៀបចំឡើងក្នុងគោលបំណង ផ្តល់ការយល់ដឹងឲ្យកាន់តែជ្រាបពីខ្លឹមសារច្បាប់ស្តីពី សហគមន៍កសិកម្ម ដល់អាជ្ញាធរមូលដ្ឋានក្នុងខេត្តត្បូងឃ្មុំ ដើម្បីជួយគាំទ្រ និងជួយធ្វើការផ្សព្វផ្សាយខ្លឹមសារច្បាប់បន្តដល់ប្រជាពរដ្ឋនៅតាមមូលដ្ឋាន ហើយនឹងជំរុញឱ្យមានការចងក្រងបង្កើតសហគមន៍កសិកម្មនៅតាមមូលដ្ឋានខេត្តត្បូងឃ្មុំជាបន្តបន្ទាប់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម