រសៀលថ្ងៃពុធ៥រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ត្រូវនិងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានអញ្ជើញចុះពិនិត្យទីតាំង ដើម្បីសិក្សាសាងសង់ប្រព័ន្ធស្រោចស្រពបន្លែ នៅ សហគមន៍កសិកម្មបៃតងគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ សមាជិកសហគមន៍កសិកម្ម មាននសេចក្តីសប្បាយរីករាយនិងថ្លែងអំណរគុណឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលតែងគិតគូរដោះស្រាយការលំបាកលើបន្ទុកចំណាយរបស់ប្រជាកសិករក្នុងការដាំដុះ។
សូមជម្រាបថាជូនថា គម្រោងប្រព័ន្ធស្រោចស្រពនេះ នឹងប្រើប្រព័ន្ធសូឡា ដើម្បីបូមទឹកពីអណ្តូងចូលទៅក្នុងស្រះ ហើយប្រើប្រព័ន្ធម៉ូទ័ររុញទឹកពីស្រះទៅតាមដីចម្ការបន្លែរបស់កសិករដោយផ្ទាល់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម