វេទិកាដើម្បីជំរុញកំណើនទំហំផលិតកម្មដោយនិរន្តរភាពនិងជំរុញខ្សែច្រវាក់ទីផ្សារទាំងធាតុចូលនិងកសិផលសត្វ
ចេញ​ផ្សាយ ១៧ សីហា ២០២២
101

ព្រឹកថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនិងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ មន្ត្រីជំនាញការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តត្បូងឃ្មុំដឹកនាំដោយកញ្ញា អៀង ចន្លី អមដំណើរដោយលោក ជ្រឹង សុធា និងលោក លាង ឡេង មន្រ្តីការិយាល័យផលិតកម្មនិងបសុព្យាបាល ដោយមានការសម្របសម្រួលពី
លោក លន់ ហាប ភ្នាក់ងារផ្សព្វផ្សាយឃុំជីគរ បានចុះសម្របសម្រួលវេទិកាពហុភាគីអ្នកពាក់ព័ន្ធ នៅភូមិវាល ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៃកម្មវិធី ASPIRE សមាសភាពចូលរួមសរុប ២៩នាក់ ក្នុងនោះស្រី ១៧នាក់។ ក្នុងវេទិកា ក្រុមមការងារ បានបង្ហាញពីគោលបំណងនៃវេទិកានេះ គឺធ្វើឡើងដើម្បីជំរុញកំណើនទំហំផលិតកម្មដោយនិរន្តរភាពនិងជំរុញខ្សែច្រវាក់ទីផ្សារទាំងធាតុចូលនិងកសិផល(សត្វ)ឲ្យមានភាពរស់រវើករវាងគ្នានិងគ្នា។ គោលបំណងចុងក្រោយនៃវេទិកា ចង់បានការស្រុះស្រួលគ្នារវាងភាគីផលិតនិងទីផ្សារ បានចុះកិច្ចសន្យាទិញកសិផល(សត្វ) ហើយរវាងភាគីផលិតនិងភាគីផ្គត់ផ្គង់ធាតុចូល បានឈានដល់ការចុះកិច្ចសន្យាទិញលក់ធាតុចូលដូចជា ចំណី ថ្នាំ វ៉ាក់សាំងជាដើម។

ចំនួនអ្នកចូលទស្សនា
Flag Counter