កម្មវិធី ASPIRE ខេត្តត្បូងឃ្មុំ ចុះពង្រឹងបណ្តុំអាជីវកម្មក្រូចថ្លុងកោះពីរ ដែលមានរសជាតិឈ្ងុយឆ្ងាញ់
ចេញ​ផ្សាយ ១៧ សីហា ២០២២
73

ថ្ងៃអង្គារ ១៤ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ។
លោក សេង សីសាក់ ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំនិងជាមន្ត្រីសម្របសម្រួលនៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះសម្របសម្រួលរៀបចំវេទិកាពហុភាគីអ្នកពាក់ព័ន្ធ ដើម្បីពង្រឹងការគ្រប់គ្រងបណ្តាញទីផ្សារ និងបណ្តុះបណ្តាលការកត់ត្រាចំណាយ ចំណូល ក្នុងផលិតកម្មកសិកម្ម ដល់បណ្តុំអាជីវកម្មក្រូចថ្លុងកោះពីរ នៅក្នុងភូមិជួរកណ្តាល ឃុំកោះពីរ ស្រុកក្រូចឆ្មារ ដោយមានការចូលរួមពីក្រុមផលិត(សមាជិកបណ្តុំ) ឈ្មួញប្រមូលទិញ និងអ្នកលក់ធាតុចូល និងភ្នាក់ងារផ្សព្វផ្សាយបច្ចេកទេសកសិកម្មឃុំ (CEW)សរុបចំនួន ៣១នាក់ ក្នុងនោះស្រី ៧នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter