ព្រឹកថ្ងៃអង្គារ ១៤កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២
ក្រុមការងារពិសោធន៍នៃការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំនៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើតេស្តវិភាគសារធាតុពុលក្នុងបន្លែ តាមរយៈការធ្វើ GT Testing kit នូវបន្លែរបស់សមាជិកបណ្តុំអាជីវកម្មបន្លែ ចំនួន ៩សំណាក នៅឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយក្នុងនោះមាន ៖
-ត្រប់ស្រួយ ចំនួន ២សំណាក
-ត្រសក់ចំណារ ចំនួន ២សំណាក
-ស្ពៃតឿ ចំនួន ១សំណាក
-ស្ពៃក្រញាញ់ ចំនួន ១សំណាក
-ស្ពៃចង្កិះ ចំនួន ១សំណាក
-ត្រឡាច ចំនួន ១សំណាក
និង -ននោង ចំនួន ១សំណាក។
+ជាលទ្ធផល
បន្ទាប់ពីការធ្វើវិភាគ ពិនិត្យឃើញថា សំណាកដែលបានយកធ្វើតេស្ត ទាំង ៩សំណាក គឺមានសុវត្ថិភាព ព្រោះគ្រប់កែវសំណាក(កែវ Simple) សុទ្ធតែនៅក្រោមកម្រិតពណ៌ឬប្រហាក់ប្រហែល ទៅនឹងកែវប្រៀបធៀប (កែវ Control ) និងស្ថិតនៅក្រោមពណ៌កែវហាមឃាត់ទាំងអស់ (កែវ Cut Point) ដោយគ្មានកែវសំណាកណាមួយដែលលើសកម្រិតកែវហាមឃាត់នោះទេ។ ដូចនេះហើយ យើងអាចសន្និដ្ឋានបានថា បន្លែរបស់សហគមន័កសិកម្មល្ងៀងមានជ័យ ដែលយកមកធ្វើតេស្តនោះ គឺមានសុវត្ថិភាពសម្រាប់បរិភោគ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម