ថ្ងៃប្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនិងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។
កញ្ញា ឆោម ស្រីម៉ៅ ប្រធានការិយាល័យកសិឧស្សាហកម្ម
និងលោក គ្រៀន សំអាន មន្រ្តីការិយាល័យកសិឧស្សាហកម្ម
និងជាមន្ត្រីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
បានសម្របសម្រួលកិច្ចប្រជុំពង្រឹងបណ្តុំអាជីវកម្មបន្លែនិងរៀបចំជ្រើសរើសគណៈកម្មការគ្រប់គ្រងអគាប្រមូលផ្តុំបន្លែ នៅឃុំទួលសូភី ស្រុកអូររាំងឱ មានកសិករចូលរួមសរុប ១៧នាក់ ក្នុងនោះស្រី ២នាក់។
កម្មវិធីទី២ ក្រុមការងារការិយសល័យកសិឧស្សាហកម្ម បានសម្របសម្រួលសិក្ខាសាលាផ្សព្វផ្សាយ ពង្រឹងបណ្តុំអាជីវកម្មបន្លែ ពីការធ្វើផែនការអាជីវកម្មនិងកត់ត្រាចំណូលចំណាយ នៅឃុំជប់ ស្រុកត្បូងឃ្មុំ ដែលមានកសិករចូលរួមសរុប ១៥នាក់ ក្នុងនោះស្រី ៣នាក់។
ជាមួយគ្នានេះដែរ ក្រុមការងារបានចុះពិនិត្យផ្ទាល់ចម្ការបន្លែកសិករ មួយរូប ដែលកំពុងប្រមូលផលត្រប់វែង ក្នុងបរិមាណ ២០០គក្រ/ថ្ងៃ ដែលលក់បានតម្លៃ ១ ៥០០រៀល/គក្រ និងស្ពៃក្ងោក ៥០០ គក្រ/ថ្ងៃ លក់បានតម្លៃ ១ ៧០០រៀល/គក្រ។
ក្នុងឱកាសនោះក្រុមការងារ បានណែនាំពីបច្ចេកទេសគ្រប់គ្រង កត្តាចង្រៃនិងការគ្រប់គ្រងទុកដាក់បន្លែ ក្នុងពេលនិងក្រោយ ពេលប្រមូល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម