ពិធីលែងកូនត្រី អបអរសាទរបុណ្យ ទិវាមច្ឆជាតិ ១ កក្កដា ២០២២
ចេញ​ផ្សាយ ០៨ សីហា ២០២២
76

នាព្រឹកថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវថ្ងៃទី១ ខែសីហា ឆ្នាំ២០២២

ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ ដាក់ចេញនូវការណែនាំ ៦ចំនួន ក្នុងពិធីលែងកូនត្រី អបអរសាទរបុណ្យ ទិវាមច្ឆជាតិ ១ កក្កដា ២០២២ នៅក្នុងស្ទឹងបន្ទាយឆាក(ហៅស្ទឹងយ៉ាង) ភូមិយាកជើង ឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ៖
១-ដោយទីនេះ មានផ្សារភ្ជាប់ទីតាំងវប្បធម៌ប្រវត្តិសាស្ត្រ សូមចូលរួមទាំងអស់គ្នាកសាងទីនេះឲ្យក្លាយជា តំបន់ទេសចរណ៍វប្បធម៌ធម្មជាតិ ដោយមិនអនុញ្ញាតឲ្យមានការនេសាទត្រីក្នុងស្ទឹង ក្រៅពីការនេសាទដោយ សន្ទូចក្នុងបំណងបម្រើឲ្យវិស័យទេសចរណ៍នោះទេ។ ត្រូវជំរុញការដាំកូនឈើបន្ថែម ដើម្បីឲ្យក្លាយជាតំបន់ បៃតង។ រដ្ឋបាលស្រុកអូររាំងឪ រដ្ឋបាលឃុំដំរិល ត្រូវសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរទេសចរណ៍ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ មន្ទីរបរិស្ថាន មន្ទីររៀបចំដែនដី នគរូបនីយកម្មនិងសំណង់ មន្ទីរអភិវឌ្ឍន៍ជនបទ សិក្សារៀបចំតំបន់នេះឡើង។
២-រដ្ឋបាលឃុំ សង្កាត់ ត្រូវវិភាជន៍ថវិកាប្រចាំឆ្នាំ ឬ ចលនាកៀរគរសប្បុរសជន រៀបចំសកម្មភាពលែង កូនត្រីនេះ ក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានជារៀងរាល់ឆ្នាំ និងរៀបចំឲ្យក្លាយជាទីកំសាន្តក្នុងមូលដ្ឋាន។
៣-រដ្ឋបាលឃុំ សង្កាត់ ត្រូវវិភាជន៍ថវិកាប្រចាំឆ្នាំ ឬ ចលនាកៀរគរសប្បុរសជន ឬ អាជីវករជីកកកាយយក អាចម៍ដី ធ្វើការជីកស្តារស្រះ បឹង ព្រែក អូរត្រពាំង រណ្តៅ វាលទំនាប ឬ ទីតាំងដក់ទឹក ក្នុងមូលដ្ឋានរបស់ខ្លួន ស្របតាមលិខិតលេខ០០១/២១គបឯខ ចុះថ្ងៃសុក្រ ២កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ស្តីពីការ ពង្រឹងលើការងារគ្រប់គ្រងក្រុមហ៊ុនធ្វើអាជីវកម្មពាក់ព័ន្ធវិស័យដីធ្លីស្ថិតក្នុងដែនសមត្ថកិច្ច របស់រដ្ឋបាលខេត្ត ដែល បានដាក់ចេញកន្លងមក ដើម្បីប្រយោជន៍សាធារណៈ ជាទីជម្រកត្រីមេពូជ ជាប្រភពទឹកសម្រាប់ស្រោចស្រប ប្រើប្រាស់សម្រាប់មនុស្ស សត្វ និងបង្កើតភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។
៤-ត្រូវចូលរួមថែរក្សា ការពារព្រៃលិចទឹកឲ្យបានគង់វង់ ដើម្បីជាជម្រកមច្ឆជាតិនិងវារីសត្វគ្រប់ប្រភេទនិង បរិស្ថានធម្មជាតិ។ ហាមដាច់ខាតការកាប់ រាន ឈូសឆាយព្រៃលិចទឹក ដើម្បីពង្រីកផ្ទៃដីដាំដុះ ឬ ជីកដីក្នុង ដែននេសាទដោយគ្មានការអនុញ្ញាត។ ដីអាស្រ័យផលក្នុងការដាំដំណាំគ្រប់ប្រភេទ ត្រូវបានបន្តអនុញាត តែហាម ដាច់ខាតការពង្រីកបន្ថែមប៉ះពាល់ដល់ព្រៃលិចទឹក។
៥-ជំរុញការអភិវឌ្ឍវារីវប្បកម្មគ្រប់ប្រភេទនិងពង្រឹងសមត្ថភាពសហគមន៍នេសាទឲ្យបានរឹងមាំ ដើម្បីក្លាយ ជាភ្នាក់ងារផ្តល់ព័ត៌មាននិងជនបង្គោលជលផលនៅមូលដ្ឋាន។
  ៦-រដ្ឋបាលស្រុក ក្រុង ឃុំ សង្កាត់ ត្រូវមានទិន្នន័យច្បាស់លាស់ពីសក្តានុពលវិស័យកសិកម្ម ក្នុងមូលដ្ឋាន របស់ខ្លួន និងយកចិត្តទុកដាក់ក្តាប់ឲ្យបានបញ្ហាប្រឈមទាំងឡាយរបស់ប្រជាកសិករ ដោះស្រាយឲ្យបានទាន់ ពេលវេលា និងរាយការណ៍ស្នើសុំការអនុ្តរាគមន៍បន្ទាន់ ក្នុងករណីមិនអាចដោះស្រាយនៅមូលដ្ឋានបាន។
 

ចំនួនអ្នកចូលទស្សនា
Flag Counter