កោះពីរ ទឹកដីក្រូចថ្លុង នៃខេត្តត្បូងឃ្មុំនិងជាទីកន្លែងមានសក្តានុពលកសិ ទេសចរណ៍
ចេញ​ផ្សាយ ០១ សីហា ២០២២
160

ថ្ងៃសៅរ៍ ២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័កព.ស.២៥៦៦ ត្រូវនិងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២

កោះពីឬ ជាឃុំមួយក្នុងចំណោយឃុំទាំង១៣ ក្នុងស្រុកក្រូចឆ្មារ ហើយជាឃុំដីកោះ កណ្តាលទន្លេមេគង្គ ស្ថិតនៅទន្ទឹមនឹងឃុំកំពង់ទ្រាស់ ស្រុកក្រូចឆ្មារនិងឃុំហាន់ជ័យ(ភ្នំហាន់ជ័យ) ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ដើម្បីទៅកាន់ឃុំកោះពីរ យើងអាចឆ្លងសាឡាង នៅឃុំកំពង់ទ្រាស់(តែមិនអាចឆ្លងរថយន្តបានទេ) ឬ ពីចំណុចវត្តក្រូចសើច ឃុំហាន់ជ័យ ស្រុកកំពង់សៀម(អាចឆ្លងទាំងរថយន្តបាន)។
ដំណាំកសិកម្ម សំខាន់លើឃុំកោះពីរ គឺ ក្រូចថ្លុង ដើមគ និងដើមឬស្សី។ បច្ចុប្បន្ន ដំណាំក្រូចថ្លុងកំពុងមានសន្ទុះកើនឡើងនិងផ្តល់ផ្លែមានរសជាតិជាប់ចិត្ត។ នៅតាមដីលំនៅដ្ឋានមួយណា ក៏មានក្រូចថ្លុងដែរ ដែលអាចនិយាយបានថា ឃុំក្រូចថ្លុង។ ប៉ុន្តែកន្លងមក ទោះបីក្រូចថ្លុងពីឃុំកោះពីរ ត្រូវបានលក់ទៅកាន់គ្រប់ទីកន្លែង តែគេមិនបានថាជាក្រូចថ្លុងកោះពីរនោះទេ តែគេហៅថាក្រូចថ្លុងកោះត្រែង ដែលមានរសជាតិ ទទួលស្គាល់ជាទូទៅ។ ពេញមួយឆ្នាំ ក្រូចថ្លុងកោះពីរ បានបម្រើសេចក្តីត្រូវការអ្នកបរិភោគជារៀងរាល់ថ្ងៃ។ ប៉ុន្តែរដូវកាលដែលសម្បូរណ៍ជាងគេ គឺនៅអំឡុងខែ មិនា មេសា និងឧសភា។
ទន្ទឹមនឹងចម្ការក្រូចថ្លុងដែលមានផ្លែគួរឲ្យស្រឡាញ់ នៅរដូវប្រាំងកោះទាំងមូលព័ទ្ធទៅដោយវាលខ្សាច់សផ្លេកៗ សម្រាប់ឲ្យយើងអាចបោះតង់ សម្រាកលម្ហែរកាយនិងងូតទឹកថ្លាយង់យ៉ាងសប្បាយករីករាយ។
និយាយជារួម កោះពីរ មានសក្តានុពលជាកោះកសិ ទេសចរណ៍។
 

ចំនួនអ្នកចូលទស្សនា
Flag Counter