ថ្ងៃព្រហស្បតិ៍១៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័កព.ស.២៥៦៦ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ខណ្ឌរដ្ឋបាលព្រៃឈើត្បូងឃ្មុំ សហការជាមួយវិទ្យាស្ថានកែលំអនិងអភិរក្សបរិស្ថាន (ERECON) នៃប្រទេសជប៉ុន បានរៀបចំកម្មវិធីដាំកូនឈើប្រភេទ ធ្នង់ និងឈើហូបផ្លែ(១០០ដើម) សរុប ចំនួន ៣០០ដើម លើផ្ទៃដីទំហំ ០.៣០ហិកតា នៅបរិវេសាលាបឋមសិក្សាទឹកជ្រៅ ស្ថិតនៅភូមិទឹកជ្រៅ ឃុំទឹកជ្រៅ ស្រុកតំបែរ ដើម្បីលើកកម្ពស់បរិស្ថានសាលារៀនបៃតងក្នុងគោលបំណងអប់រំបរិស្ថានព្រៃឈើ បង្កើតជាគម្របបៃតង និងបង្កើនការយល់ដឹងអំពីសារះសំខាន់នៃធនធានព្រៃឈើ ក៏ដូចបង្កើនភាពស្និទ្ធស្នាលក្នុងការរស់នៅជាមួយនឹងធម្មជាតិបៃតង។
កម្មវិធីដាំកូនឈើ ក្រោមអធិបតីភាពលោកស្រី យេ វណ្ឌី អភិបាលរងនៃគណៈអភិបាលស្រុកតំបែរ និងកញ្ញា Keiko AOKI អ្នកសម្របសម្រួល ERECON និងមានការចូលរួមពីមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើត្បូងឃ្មុំ លោកប្រធានការិយាល័យអប់រំ យុវជន និងកីទ្បាស្រុកតំបែរ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកតំបែរ អាជ្ញាធរឃុំ ភូមិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មាតាបិតាសិស្ស សរុបប្រមាណ ១៥០នាក់។