ថ្ងៃអង្គារ១៣រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័កព.ស.២៥៦៦ ត្រូវនិងថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២២
-លោក ស៊ឹម ធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ
-លោក ជួប រិទ្ធិ ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម
-លោក សេង ផូ ទីប្រឹក្សាបច្ចេកទេសASPIREខេត្តត្បូងឃ្មុំ
បានចុះបណ្តុះបណ្តាលអំពីការគ្រប់គ្រង ផែនការអាជីវកម្ម កត់ត្រាចំណូលចំណាយ និងរកទីផ្សារ ដល់បណ្តុំអាជីវកម្មចិញ្ចឹមមាន់ស្រែសាមគ្គីកក់ នៅឃុំកក់ ស្រុកពញាក្រែក ដែលមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាឃុំ ថ្នាក់ដឹកនាំ និងសាមាជិកបណ្តុំ សរុប១៧នាក់ ក្នុងនោះស្រី៤នាក់។
គោលបំណងនៃវគ្គបណ្តុះបណ្តាលផ្តោតលើ៖
-ការបង្កើតរចនាសម្ព័នគណកម្មការគ្រប់គ្រងអាគារប្រមូលផ្តុំ
-ការកត់ត្រា ចំណូលចំណាយ និងគ្រប់គ្រងបញ្ជីស្នាម
-ផែនការផលិត និងទីផ្សារ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម