ពីធីដាំកូនឈើ ក្នុងគម្រោងលើកកម្ពស់បរិស្ថាន
ចេញ​ផ្សាយ ១៣ កក្កដា ២០២២
170

នាព្រឹកថ្ងៃអង្គារ ១៤កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២

ដើមឈើបានផ្តល់ជាម្លប់ដ៏មានផាសុខភាពនិងចំណីដង្ហើមប្រកបដោយថាមពលនិងកាឡូរីខ្ពស់សម្រាប់សារពាង្គកាយរបស់យើង តាមរយៈការស្រូបយកឧស្ម័នអុកស៊ីសែន។
ចូរដាំកូនឈើឲ្យបានម្នាក់មួយដើមក្នុងមួយឆ្នាំ ផ្តើមចេញពីអ្នក ដើម្បីចូលរួមចលនាសង្គមបង្កើតភាពបៃតងក្នុងសង្គមនិងភូមិឋានរបស់យើង។
នេះជាសារដែល លោកប្រធានមន្ទីរបានលើកឡើងជូនដល់លោកគ្រូ អ្នកគ្រូ អាណា ព្យាបាលសិស្ស និងក្មួយៗសិស្សានុសិស្ស នៅសាលាបឋមសិក្សា ស្រែកក់ ក្នុងឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ   ក្នុងពីធីដាំកូនឈើចំនួន ៥០០ដើម ក្នុងគម្រោងលើកកម្ពស់បរិស្ថានសាលារៀនបៃតង ក្នុងគោលបំណងអប់រំបរិស្ថានព្រៃឈើ ក្រោមកិច្ចសហការរវាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំនិងវិទ្យាស្ថានកែលម្អនិងអភិរក្សបរិស្ថាន(ERECON)នៃប្រទេសជប៉ុន។
សូមជម្រាបជូនថា នៅឆ្នាំ២០២២ តាមរយៈកិច្ចសហការនេះ គម្រោងនឹងធ្វើការដាំកូនឈើមានតម្លៃនិងកូនឈើហូបផ្លែចំនួន ៥ ០០០ដើម នៅតាមសាលារៀនចំនួន ១០ (សាលារៀនមួយកន្លែង ដាំកូនឈើ ៥០០ដើម)ក្នុងស្រុកតំបែរ ហើយក្នុងនោះសាលារៀនចំនួន ២ នឹងទទួលបានថ្នាលបណ្តុះកូនឈើ មួយថ្នាល ដើម្បីបន្តបណ្តុះកូនឈើដោយខ្លួនឯងសម្រាប់ដាំបន្ត ឬ ចែកចាយដល់សហគមន៍ដាំតាមជាក់ស្តែង។

ចំនួនអ្នកចូលទស្សនា
Flag Counter